ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​សៅតូម៉េ និង​ប្រាំងស៊ីប ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់


មន្រ្តី​ក្រសួង​កិច្ចការ​បរទេសតៃវ៉ាន់​លោក David Lee (កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់ពី ប្រទេស​សៅ​តូម៉េនិង​ប្រាំង​ស៊ីប​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​តៃវ៉ាន់​ ទីក្រុង​តៃប៉ិ កាល​ពី​ថ្ងៃទី​២១ ធ្នូ​ ២០១៦។
មន្រ្តី​ក្រសួង​កិច្ចការ​បរទេសតៃវ៉ាន់​លោក David Lee (កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​បន្ទាប់ពី ប្រទេស​សៅ​តូម៉េនិង​ប្រាំង​ស៊ីប​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​តៃវ៉ាន់​ ទីក្រុង​តៃប៉ិ កាល​ពី​ថ្ងៃទី​២១ ធ្នូ​ ២០១៦។

ការ​ផ្ដាច់​ទំនាក់ទំនង​ភ្លាមៗ​រវាង​កោះ​តៃវ៉ាន់ និង​ប្រទេស​សៅតូម៉េ និង​ប្រាំង​ស៊ីប ដែល​ជា​ប្រទេស​ដី​កោះ​ដ៏​តូច​មួយ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក និង​ដែល​ជា​សម្ព័ន្ធ​មិត្ត​មួយ​របស់​តៃវ៉ាន់ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ខឹង​សម្បារបស់​រដ្ឋាភិបាល​ចិន​ចំពោះ​រដ្ឋាភិបាល​តៃវ៉ាន់។

ប្រទេស​សៅតូម៉េ និង​ប្រាំងស៊ីប ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​តៃវ៉ាន់​តាំង​ពី​ឆ្នាំ ១៩៩៧ មក បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​នឹង​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ពុធ​នេះ ហើយ​តៃវ៉ាន់​ក៏​បាន​ធ្វើ​តាម​ដោយ​ការ​កាត់​ផ្ដាច់​សកម្មភាព​របស់​ស្ថានទូត​សៅតូម៉េ និង​ប្រាំង​ស៊ីប នៅ​ក្នុង​ទីក្រុង​តៃប៉ិ។

ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​កិច្ចការ​ប្រទេស​ចិន​ដី​គោក​របស់​រដ្ឋាភិបាល​តៃវ៉ាន់ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន​បាន​ប្រើប្រាស់​លុយ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​សៅ​តូម៉េ និង​ប្រាំងស៊ីប ផ្ដាច់​ចំណង​ទាក់ទង​ជាមួយ​នឹង​តៃវ៉ាន់។

ការ​ផ្ដាច់​ចំណង​ទាក់ទង​នេះ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing Wen និង​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃ​ទី ២ ខែ​ធ្នូ កន្លង​ទៅ​នេះ ហើយ​ពេល​នោះ​លោក Trump ថា មិន​មាន​ការ​ចាំបាច់​ណា​មួយ ដែល​ត្រូវ​រក្សា​នូវ​កិច្ច​ព្រមព្រៀង​ដែល​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ចិន​តែ​មួយ​នោះ​ទេ។

កោះ​តៃវ៉ាន់​មាន​សម្ព័ន្ធ​មិត្ត​ការទូត​ជាមួយ​ជាតិ​ដទៃ​ចំនួន ២១ ចំណែក​ឯ​ប្រទេស​ចិន​វិញ​មាន​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​ជាង ១៧០ នៅ​លើ​ពិភពលោក។ ភាគ​ច្រើន​នៃ​សម្ព័ន្ធ​មិត្ត​របស់​តៃវ៉ាន់ គឺ​ជា​ប្រទេស​ក្រីក្រ​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក អាមេរិក​កណ្ដាល និង​តំបន់ Caribean និង​អាស៊ី​ប៉ាស៊ីហ្វិក។ សម្ព័ន្ធ​មិត្ត​តៃវ៉ាន់​ទាំង​នេះ ភាគ​ច្រើន​មាន​ទំនាក់ទំនង​ជា​មួយ​តៃវ៉ាន់​ដោយ​សារ​ចង់​បាន​ជំនួយ​អភិវឌ្ឍន៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG