ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ថា​យន្តហោះ​​និង​នាវា​ចម្បាំង​ចិន​​កំពុង​ធ្វើ​​សមយុទ្ធ​ឱ្យ​ដូច​នឹង​ការ​វាយប្រហារ​មែនទែន


យន្តហោះ​​ចម្បាំង​ប្រភេទ J-11 របស់​ចិន ហោះ​ពី​លើ​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​​ក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​របស់​ចិនដីគោក​ដែល​នៅ​ក្បែរ​កោះ Pingtan របស់​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២២។

ក្រុមមន្ត្រីតៃវ៉ាន់បាន​និយាយ​ថា​ កង​យន្តហោះ​ចម្បាំងនិង​កង​នាវា​ចម្បាំង​ចិន​ នៅ​ថ្ងៃ​សោរ៍ បានធ្វើសមយុទ្ធ​ឱ្យ​ដូចការវាយប្រហារលើកោះ​តៃវ៉ាន់​មែនទែន​ ជា​ការ​សងសឹក​ដល់ទស្សនកិច្ច​មួយនៅ​ទី​នោះដោយលោកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែលបណ្តាល​ឱ្យរដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់កិច្ចចរចាអំពី​សន្តិសុខ​និង​បញ្ហា​ឯ​ទៀតៗជា​មួយសហរដ្ឋ​អាមេរិក។​

ទស្សនកិច្ចខ្លី​មិន​ត្រូវ​ប្រកាស​ជា​មុន​របស់​លោកស្រី​ Pelosi ក្នុងសប្តាហ៍​នេះ​នៅ​កោះ​នេះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ ហើយ​ដែលប្រទេស​ចិនបាន​ទាមទារថា​ជា​ដែនដី​ខ្លួន​បាន​នាំរដ្ឋាភិបាល​ប៉េកាំងខឹង​សម្បាខ្លាំង​ ​ហើយបានឱ្យ​ចិន​ធ្វើ​សមយុទ្ធ​យោធាមិនធ្លាប់​មាន​ពី​មុន​ដែល​មាន​រួម​ការ​បាញ់​មីស៊ីល​ផ្លោង​ពី​លើ​ក្រុង​តៃប៉ិផង​ដែរ។

សមយុទ្ធ​របស់​ចិន​ដែល​ផ្តោត​លើ​កន្លែង​៦​នៅ​ជុំវិញ​កោះ​នេះ​មាន​កំណត់​ធ្វើ​រហូត​ដល់​ពេល​ថ្ងៃត្រង់​នៅ​ថ្ងៃ​អាទិត្យ។​

ក្រសួង​ការពារជាតិ​តៃវ៉ាន់បាន​និយាយ​ថា​ នាវា​ចម្បាំងនិងយន្តហោះ​ចម្បាំង​ចិន​ច្រើន​គ្រឿងបាន​បំពេញ​បេសកកម្មក្នុង​ច្រក​សមុទ្រតៃវ៉ាន់ ដោយ​មាន​កប៉ាល់​និង​យន្តហោះ​ខ្លះ​បាន​ឆ្លង​កាត់ខ្សែ​បន្ទាត់​កណ្តាលដែល​ជា​តំបន់​ទ្រនាប់​មិន​ផ្លូវការ​បែង​ចែកប្រទេស​ចិន​ដី​គោក​ពីកោះ​តៃវ៉ាន់​នៅក្នុង​អ្វីដែល​កង​យោធា​តៃវ៉ាន់​បាន​ពណ៌នា​ថា​ជា​សមយុទ្ធ​ធ្វើ​ឱ្យ​ដូច​ការ​វាយ​ប្រហារ​លើ​កោះ​នេះ។

បុគ្គលម្នាក់ដែល​ដឹង​អំពី​ផែនការ​សន្តិសុខបាន​ថ្លែង​ថា​ នាវា​ចម្បាំង​និង​យន្តហោះ​ចម្បាំង​ចិនបន្ត​«រុល»​ចូល​ក្នុង​ខ្សែ​បន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់កាលពី​រសៀល​ថ្ងៃ​សៅរ៍។

បុគ្គល​នេះ​បាន​បន្ថែម​ថា ក្នុង​លំហ​សមុទ្រ​ទល់​មុខ​ឆ្នេរ​សមុទ្រ​ខាងកើត​កោះ​តៃវ៉ាន់​និងនៅ​ជិត​កោះ​នៃ​ប្រទេស​ជប៉ុន កង​នាវា​ចម្បាំងចិននិង​ដ្រូន​ចិនបាន​ធ្វើ​សមយុទ្ធ​ឱ្យ​ដូច​ជា​ការវាយប្រហារ​មែនទែន​លើ​កង​នាវាសហរដ្ឋ​អាមេរិក​និង​ជប៉ុន។

កងទ័ពតៃវ៉ាន់បាន​ផ្សាយ​ការ​ព្រមានឱ្យ​ប្រុង​ប្រយ័ត្ន ហើយ​បាន​ឱ្យយន្តហោះ​ឈ្លប​យក​ការណ៍​ និងបញ្ជូនកង​នាវា​ឱ្យ​តាមពិនិត្យ​មើល​ស្ថានការណ៍ នៅ​ពេល​ដាក់​កង​មីស៊ីល​ឱ្យ​ប្រុង​ប្រៀប។​

ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បាន​បាញ់​ភ្លើង​ជា​សញ្ញាកាលពីថ្ងៃ​សុក្រដើម្បីព្រមានដ្រូន​៧គ្រឿង​ឱ្យ​ហោះ​ចេញពី​លើប្រជុំ​កោះ​ Kinmen របស់​ខ្លួន​និងយន្តហោះគ្មាន​អត្តសញ្ញាណដែល​ហោះ​ពី​លើប្រជុំកោះ Matsu របស់​តៃវ៉ាន់។​ ប្រជុំ​កោះ​ទាំង​ពីរ​នេះឋិត​នៅ​ជិតឆ្នេរ​សមុទ្រចិនដី​គោក។

កាល​ពី​ថ្ងៃ​សុក្រ​ កងយោធាចិនបាន​ថ្លែង​ថា​ ខ្លួន​បាន​ធ្វើ​សមយុទ្ធ​តាម​អាកាស​និង​ក្នុង​សមុទ្រ ​ក្នុងដែនសមុទ្រ​នៅ​ខាង​ជើង ខាងនិរតី​និង​ខាងកើត​កោះតៃវ៉ាន់​ដើម្បី​សាកល្បង​«សមត្ថភាពប្រយុទ្ធ​រួមគ្នា»​របស់​កង​កម្លាំង​ខ្លួន៕

ប្រែសម្រួល​ដោយ​លោក​ ឈឹម​ សុមេធ

ពាក្យក្នុងសារព័ត៌មាន៖ Emulate
សូម​រង់ចាំ

No media source currently available

0:00 0:01:29 0:00
XS
SM
MD
LG