ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ កិច្ច​ព្រម​ព្រៀង​នេសាទ​រវាង​កោះ​តៃ​វ៉ាន់​និង​​ជប៉ុន​នៅ​ប្រជុំ​កោះ​តូចៗ​ដាច់​ស្រ​យាល​នឹង​ធ្វើ​ឲ្យ​ចិន​ខឹង​សម្បា


រូបឯកសារ៖ ផែន​ទី​បង្ហាញ​ពី​កោះ​ Okinotori ដែល​នៅ​ក្នុង​រង្វង់។
រូបឯកសារ៖ ផែន​ទី​បង្ហាញ​ពី​កោះ​ Okinotori ដែល​នៅ​ក្នុង​រង្វង់។

កោះ​តៃវ៉ាន់​និង​ប្រទេស​ជប៉ុន​កំពុង​ធ្វើ​ការ​ងារ​ឆ្ពោះ​ទៅ​កាន់​ការ​ចេញ​ចូល​ផ្ទៃ​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ត្រី​នៅ​ជុំ​វិញ​កោះ ​Okinotori ​នៅ​កណ្តាល​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ក្នុង​ចំណាត់​ការ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន។

​កាល​ពី​ថ្ងៃ​ចន្ទ ​រដ្ឋាភិបាល​ទាំង​២​បាន​បើក​ការ​ចរចា​ឆ្ពោះ​ទៅ​កាន់​កិច្ចព្រម​ព្រៀង​មួយ​ដែល​នៅ​ទី​បញ្ចប់​អាច​ឲ្យ​នាវា​កោះ​តៃវ៉ាន់​ប្រើ​ប្រាស់​ផ្ទៃ​ទឹកនៅ​ជុំវិញ​កោះ​ដែល​ស្ទើរ​លិច​ទឹក​ដែល​ស្ថិត​នៅ​ចម្ងាយ​១៧៤០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​រដ្ឋ​ធានី​តូក្យូ។

ជប៉ុន​បាន​កាន់​កាប់​កោះ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្នុង​បឹងទឹក​ប្រៃ​តំបន់​ត្រូពិច ​ហើយ​មាន​ស្ថានីយ៍​ស្រាវ​ជ្រាវ​មួយ​នៅ​ទី​នោះ។​ ជប៉ុន​ជឿ​ថា ​ការ​អះអាង​នោះ​ទាក់​ទិន​នឹង​តំបន់​សេដ្ឋ​កិច្ច​ផ្តាច់​មុខក្នុង​សមុទ្រ​ដែល​មាន​ទំហំ ៣៧០៤​គីឡូម៉ែត្រ​ជុំ​វិញ​កោះ ​Okinotori។ កោះ​តៃវ៉ាន់​និយាយ​ថា ​គេត្រូវ​តែ​អនុញ្ញាត​ឲ្យ​អ្នក​នេសាទ​របស់​ខ្លួនប្រើ​តំបន់​នោះ​ជា​ផ្ទៃ​ទឹក​អន្តរជាតិ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​ចិន​មើល​ឃើញ​កោះ​តៃវ៉ាន់​ដែល​គ្រប់​គ្រង​ដោយ​ខ្លួន​ឯងជាផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ជា​ជាង​ជា​រដ្ឋ​មួយ​ដែល​មាន​សិទ្ធិ​ធ្វើ​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​ខាង​ក្រៅ។​ ចិន​ក៏​ដណ្តើម​ការត្រួតត្រា​កោះ ​Okinotori របស់​ជប៉ុន​ផង​ដែរ។

លោក Fabrizio Bozzato ​អ្នក​ស្រាវជ្រាវ​សមាគម​យុទ្ធ​សាស្រ្ត​របស់​តៃវ៉ាន់​បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា ចិន​នឹង​និយាយ​ថា ​កិច្ច​ព្រម​ព្រៀង​បែប​នោះ​រំលោភ​គោល​នយោបាយ​ចិន​មួយ​ហើយជាការ​ប៉ះពាល់​អធិបតេយ្យ​ភាព​របស់​ចិន‍»៕

XS
SM
MD
LG