ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​ស៊ីរី​ប្រកាស​បទ​ឈប់បាញ់​​រយៈពេល​៧២​ម៉ោង​ទូទាំង​ប្រទេស


លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​ (រូប​ឆ្វេង) និង​លោក Mikheil Janelidze រដ្ឋ​មន្រ្តី​ការបរទេស​ហ្សកហ្ស៊ី ធ្វើ​ដំណើរ​នៅ​ពេល​មក​យល់​ព្រលាន​យន្តហោះ​ប៊ីលីស៊ី​អន្តរជាតិ កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។
លោក John Kerry រដ្ឋ​មន្រ្តី​ការបរទេស​ (រូប​ឆ្វេង) និង​លោក Mikheil Janelidze រដ្ឋ​មន្រ្តី​ការបរទេស​ហ្សកហ្ស៊ី ធ្វើ​ដំណើរ​នៅ​ពេល​មក​យល់​ព្រលាន​យន្តហោះ​ប៊ីលីស៊ី​អន្តរជាតិ កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។

កងកម្លាំង​យោធា​ស៊ីរី​បាន​ប្រកាស​អំពី​បទ​ឈប់បាញ់​ឯកតោ​ភាគី​រយៈពេល​៧២​ម៉ោង នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ពុធ ស្របពេល​ដែល​ពិធី​បុណ្យ​សាសនា​ឥស្លាម​រ៉ាម៉ាឌន​បញ្ចប់។ ​

ដោយ​សំដៅ​ទៅ​លើ​សេចក្តីថ្លែងការណ៍​មួយ​របស់​យោធា ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​បាន​ឲ្យ​ដឹង​ថា បទ​ឈប់បាញ់​នេះ​នឹង​មាន​ប្រសិទ្ធភាព​ចាប់​ពី​ម៉ោង១​ព្រឹក ​ថ្ងៃ​ទី​៦ ខែ​កក្កដា រហូត​ដល់​ពាក់កណ្តាល​អាធ្រាត្រ​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ម៉ោង​ក្នុង​ស្រុក។

សេចក្តីថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​ឲ្យ​លម្អិត​អំពី​ថា​តើ បទ​ឈប់បាញ់​នោះ​មាន​សុពលភាព​ទៅ​លើ​សកម្មភាព​របស់​យោធា​ទៅ​លើ​ក្រុម​ជីហាត ដូចជា​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម Nusra Front ដែល​ជា​ឧបសម្ព័ន្ធ​របស់​ក្រុម​អាល់កៃដា​ឬ​យ៉ាង​ណា​នោះ​ទេ។

ដោយ​ថ្លែង​ទៅ​កាន់​អ្នកកាសែត​ក្នុង​រដ្ឋធានី​ប៊ីលីស៊ី (Tbilisi) ប្រទេស​ហ្សកហ្ស៊ី មុន​ពេល​បើក​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​វ៉ាសូរី (Warsaw) ប្រទេស​ប៉ូឡូញ លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក John Kerry ស្វាគមន៍​ចំពោះ​ការ​ប្រកាស​អំពី​បទ​ឈប់បាញ់​នេះ ដោយ​បាន​និយាយ​ថា «បទ​ឈប់បាញ់​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ Eid»។

លោក Kerry បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ទាំងអស់​ឲ្យ​សាទរ​ចំពោះ​បទ​ឈប់បាញ់​នេះ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្អាក​ការ​បង្ហូរឈាម​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​នេះ។ ​
លោក Kerry ក៏​បាន​ថ្លែង​ថា ការ​ឈប់បាញ់​ក្នុង​ប្រទេស​ស៊ីរី​គឺ​ផ្អែក​លើការ​ពិភាក្សា​គ្នា របស់​អង្គការ​អន្តរជាតិ​គាំទ្រ​ស៊ីរី ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាលក្រុង មូស្គូ គឺ​ជា​សហប្រធាន៕

XS
SM
MD
LG