ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ស៊ុយអែត​ការពារ​​របៀប​ឆ្លើយ​តប​ «ធូរ​រលុង»​ ចំពោះ​វិបត្តិ​កូវីដ១៩


ស្លាកសញ្ញា​មួយ​ដែល​លើក​កម្ពស់​ការ​រក្សា​គម្លាត​សង្គម​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ផ្សារ​ទំនើប Gallerian ខណៈ​ដែល​ជំងឺ​កូវីដ១៩​បន្ត​រាលដាល​នៅ​ក្នុង​ក្រុង Stockholm ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
ស្លាកសញ្ញា​មួយ​ដែល​លើក​កម្ពស់​ការ​រក្សា​គម្លាត​សង្គម​ត្រូវ​បាន​គេ​ថត​បាន​នៅ​ក្នុង​ផ្សារ​ទំនើប Gallerian ខណៈ​ដែល​ជំងឺ​កូវីដ១៩​បន្ត​រាលដាល​នៅ​ក្នុង​ក្រុង Stockholm ប្រទេស​ស៊ុយអែត កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី​ស៊ុយអែតលោក Stefan Lofven កាល​ពី​ថ្ងៃ​សុក្រ​បាន​ថ្លែង​ការពារ​យុទ្ធសាស្ត្រ​របស់​ប្រទេស​លោក​ក្នុង​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩ ដើម្បី​ប្រឆាំង​នឹង​ទស្សនៈ​ថា​ស៊ុយអែត​កន្លង​មកមាន​លក្ខណៈ​ព្រងើយ​កន្តើយ​ចំពោះ​ការ​រាលដាល​ជា​សាកល​នៃ​ជំងឺ​នេះ។

កន្លង​មក​ប្រទេស​នៅ​អឺរ៉ុប​ដទៃ​ទៀតបាន​សម្តែង​ការ​បារម្ភ​ថា អាជ្ញាធរ​ស៊ុយអែតប្រើ​វិធី​ «ធូររលុង»​ ក្នុង​ការ​ប្រយុទ្ធ​នឹង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩។ ពួក​គេ​ថា​បើ​ទោះ​បី​ស៊ុយអែត​ហាម​មិន​ឲ្យពលរដ្ឋជួប​ប្រជុំគ្នា​ជា​ហ្វូង​ និង​មាន​វិធាន​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គមក៏​ដោយ ក៏​ស៊ុយអែត​មិន​បាន​បិទ​ភោជនីយដ្ឋាន ​ឬ​សាលារៀន​ដូច​នៅ​ប្រទេស​ផ្សេង​ទៀត​ទេ។

នាយរដ្ឋមន្ត្រី​ស៊ុយអែត​លោក Stefan Lofven ថ្លែង​ទៅ​កាន់​អ្នក​កាសែត​បរទេស​នៅ​រាជធានី​ស្តុកខុល​ដោយ​ទទូច​ថា ជីវភាពរស់​នៅក្នុង​ប្រទេស​ស៊ុយអែត​មិន​មាន​លក្ខណៈ​ធម្មតា​មិន​ប្រែប្រួល​ដូច​ការ​រាយការណ៍​ព័ត៌មាននៅ​អន្តរជាតិ​កន្លង​មក​ទេ។​

លោក ថា ពលរដ្ឋ​ស៊ុយអែត​ជា​ច្រើន​មិន​ចាក​ចេញ​ពី​ផ្ទះ​ទេ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ចំនួនអ្នក​ស្លាប់ពី​ជំងឺ​កូវីដ​១៩របស់​ស៊ុយអែត​ដែល​មាន​ចំនួន​ប្រមាណ​៣.៥០០​នាក់​ជា​ចំនួនមធ្យម​ច្រើន​ខ្លាំងជាង​បណ្តា​ប្រទេស​ជិត​ខាង​ស៊ុយអែត​ដូច​ជា​ហ្វាំងឡង់ ន័រវែស និង​ដាណឺម៉ាក ដែល​ប្រទេស​ទាំង​នេះ​សុទ្ធ​តែ​បាន​ដាក់​វិធានការ​រឹតត្បិត​តឹងតែង​ជាង​ស៊ុយអែត។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់​ស៊ុយអែត​ក្នុង​ប៉ុន្មាន​សប្តាហ៍​បាន​រាយការណ៍​ថា​ មាន​ការ​កើន​ឡើង​នៃ​ការ​ស្លាប់​នៅ​តាម​មណ្ឌល​មនុស្ស​ចាស់​ដែលចូល​និវត្តន៍ ហើយ​នាយករដ្ឋមន្ត្រី Lofven ថា​ស៊ុយអែត​មាន​មនុស្ស​ចាស់​ស្លាប់​ច្រើន​បើ​ទោះ​បី​អាជ្ញាធរ​ព្យាយាម​ការពារ​ពួក​គេ​យ៉ាង​ណា​ក៏​ដោយ៕

XS
SM
MD
LG