ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​ការ​សម្លាប់​បុគ្គលិក​ផ្តល់​ជំនួយ​ជនជាតិ​អ៊ីតាលី


មន្រ្តី​ប៉ូលិស​ និង​មន្រ្តី​ស៊ើបអង្កេត​បង់ក្លាដេស​ឈរ​ជិត​កន្លែង​ដែល​លោក Cesare Tavella ត្រូវ​បាន​បាញ់សម្លាប់​នៅ​ក្រុងដាកា ​នា​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។
មន្រ្តី​ប៉ូលិស​ និង​មន្រ្តី​ស៊ើបអង្កេត​បង់ក្លាដេស​ឈរ​ជិត​កន្លែង​ដែល​លោក Cesare Tavella ត្រូវ​បាន​បាញ់សម្លាប់​នៅ​ក្រុងដាកា ​នា​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៥។

អាជ្ញាធរបង់ក្លាដេស​បាន​ចាប់ខ្លួន​ជន​ជាប់​សង្ស័យ​បួននាក់​នៅ​ក្នុង​ការ​ទាក់ទិន​ជាមួយ​នឹង​ការសម្លាប់​អ្នក​ធ្វើការ​ផ្នែក​ផ្តល់​ជំនួយ​ជនជាតិ​អ៊ីតាលី​ម្នាក់ ដែលត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុងរដ្ឋធានី​នៃ​ប្រទេស​ ដែល​ស្ថិត​ក្នុង​ប៉ែក​ខាង​ត្បូង​នៃ​ទ្វីប​អាស៊ី​កាល​ពី​ខែ​កញ្ញា។​

ក្រុម​មន្ត្រី​បាន​និយាយថា ​ពួក​ជន​ជាប់សង្ស័យ​បាន​ទទួល​សារភាព​ថា​ បាន​ធ្វើ​ឃាត​លោក Cesare Tavella ដែល​ជា​អ្នក​ចាត់ចែង​កិច្ចការ​នៃ​គម្រោង​ការ​ក្នុង​មូលដ្ឋាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​សាកល​មួយមាន​មូលដ្ឋាន​ក្នុង​ប្រទេស​ហូឡង់​នៅ​ក្នុង​តំបន់​ការទូត​នៃ​រដ្ឋធានី​ដាកា។​

ក្រុម​អ្នក​វាយ​ប្រហារ​ជិះម៉ូតូ​បាន​បាញ់​សម្លាប់​លោក Tavella នៅ​ក្នុងការ​វាយ​ប្រហារ​មួយ​ស្រដៀង​គ្នា​នឹង​ការបាញ់សម្លាប់​ពលរដ្ឋ​ជប៉ុន​ម្នាក់​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក​ក្នុង​ក្រុង Rangpu ឋិត​នៅ​ចម្ងាយ​ ៣៣០គ.ម.​ពី​រដ្ឋធានី​ដាកា។​

ពួក​រដ្ឋ​ឥស្លាម​បាន​ប្រញាប់ប្រញាល់​អះអាង​ទាមទារ​ការ​ទទួល​ខុស​ត្រូវ​ជា​បន្ទាន់​ដល់​ការធ្វើឃាត​លោ​ក Tavella។ ​ក្រុម​មន្ត្រី​បង់ក្លាដេស​បាន​ច្រានចោល​ការ

អះអាង​នេះ​ដោយ​និយាយ​ថា អង្គការ​ភេរវជន​នេះ​គ្មាន​ជំហរ​មាំទាំ​នៅក្នុង​ប្រទេស​ បង់ក្លាដេស​ទេ។ អាជ្ញាធរ​បង់ក្លាដេស​បាន​បន្ទោស​ពួក​ជន​សកម្មប្រយុទ្ធ​ឥស្លាម​ និយមក្នុង​ប្រទេស និង​ពួកអ្នកនយោបាយ​អំពី​ការ​ស្លាប់​របស់​អ្នកធ្វើការ​ផ្នែក​ផ្តល់​ជំនួយ​រូប​នេះ។​

ក្រុម​ប៉ូលិស​បាននិយាយថា​ ពួក​បុរស​ជាប់សង្ស័យ​ទាំង​នេះ​បាន​ត្រូវ​និយាយ​ប្រាប់​ដោយ​«បងធំ» ដែល​ជា​អ្នក​បង្គាប់​ឲ្យ​សម្លាប់​អ្នកធ្វើការ​ខាង​ផ្តល់​ជំនួយ​នេះ។ «បងធំ»នោះ​បាន​និយាយ​ប្រាប់​បុរស​ទាំង​នេះ​ឲ្យ​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​ការ​ធ្វើឃាត​ជន​បរទេស​ស្បែក​ស​ម្នាក់«ដើម្បី​បង្កើត​ចលាចល»ក្នុង​ប្រទេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG