ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលីស​បង់ក្លាដែស​រង​ការរិះគន់​ចំពោះ​ភាពយឺតយ៉ាវ​ក្នុងការ​ស៊ើបអង្កេត​ឃាតកម្ម​លើ​អ្នកសរសរ​ប្លុក


រូបភាព​ឯកសារ៖ ប៉ូលីស​​បង់ក្លាដែស​​ធ្វើ​កោសល្យ​វិច្ច័យ​នៅ​​កន្លែង​​កើត​​ហេតុ​ ដែល​​អ្នក​សរសេរ​​ប្លុក​បង់ក្លាដែស Ananta Bijoy Das ​ត្រូវ​​បាន​​គេ​​កាប់​សម្លាប់​​ក្នុង​​ទីក្រុង​ Sylhet កាល​ពី​​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​
រូបភាព​ឯកសារ៖ ប៉ូលីស​​បង់ក្លាដែស​​ធ្វើ​កោសល្យ​វិច្ច័យ​នៅ​​កន្លែង​​កើត​​ហេតុ​ ដែល​​អ្នក​សរសេរ​​ប្លុក​បង់ក្លាដែស Ananta Bijoy Das ​ត្រូវ​​បាន​​គេ​​កាប់​សម្លាប់​​ក្នុង​​ទីក្រុង​ Sylhet កាល​ពី​​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៥។​

ក្នុង​ប្រទេស​បង់ក្លាដែស​ ​មិត្តភ័ក្រ​និង​អ្នកគាំទ្រ​របស់​អ្នកសរសេរ​ប្លុក​ (blog) រិះគន់​បី​នាក់​ ដែល​ត្រូវ​គេ​សម្លាប់​ក្នុង​រវាង​ខែ​កុម្ភៈ​និង​ខែ​ឧសភា​ថ្លែង​ថា​ ពួកគេ​មិន​សប្បាយ​ចិត្ត នឹង​ល្បឿន​នៃ​ការស៊ើប​អង្កេត​របស់​ប៉ូលីស​ក្នុង​សំណុំ​រឿង​ទាំង​នោះ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​ថា​ ការសម្លាប់​ក្រុម​អ្នក​សរសេរ​ប្លុក​និង​អ្នក​ដែល មាន​គំនិត​សំខាន់ៗ​នេះ​ នឹង​មិន​អាច​បញ្ចប់​បាន​ទេ​ក្នុង​បង់ក្លាដែស​ រហូត​ទាល់​តែ​រដ្ឋាភិបាល​បង្ហាញ​សញ្ញា​ប្រាកដ​ប្រជា​ថា ​ក្រុម​អ្នក​ប្រព្រឹត្ត​មិន​អាច​ គេច​ផុត​ពី​ការដាក់​ទោស​ទណ្ឌ។

លោក ​Imran H. Sarker ​ជា​អ្នក​នាំ​មុខ​ផ្នែក​ការសរសេរ​ប្លុក​មក​ពី​បណ្តាញ ​Online Activist Network ​ក្នុង​បង់ក្លាដែស​បាន​និយាយ​ថា៖​ «រដ្ឋាភិបាល​កំពុង​បិទ​បាំង​ ការសម្លាប់​អ្នក​សរសេរ​ប្លុក ​ជា​ជាង​ការនាំ​ខ្លួន​ឃាតករ​មក​កាត់​ទោស។​ ភាពអសកម្ម​របស់​អាជ្ញាធរ​គឺ​ជា​ការត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការសម្លាប់​អ្នក​សរសេរ​ប្លុក​ថែមទៀត»។

អ្នក​សរសេរ​ប្លុក​តាម​ប្រព័ន្ធ ​Internet ​រូប​នេះ​បាន​ថ្លែង​ថា​ ការស៊ើប​អង្កេត​គ្មាន​ការរីក​ចម្រើន​នោះ​ទេ៕

XS
SM
MD
LG