ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​សកម្មប្រយុទ្ធ​សម្លាប់​មនុស្ស​៣០៥​នាក់​នៅ​ក្នុង​ការ​ព្រះវិហារ​ឥស្លាម Sinai


ជនរងគ្រោះ​ត្រូវ​បាន​ជម្លៀស​ពីទី​តាំង​ដែល​ត្រូវ​បាន​វាយប្រហារ​នៅ​ Bir al-Abd ភាគខាង​ជើងទីក្រុង​ Sinai Peninsula ប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃទី​២៤ វិច្ឆិកា ២០១៧។។
ជនរងគ្រោះ​ត្រូវ​បាន​ជម្លៀស​ពីទី​តាំង​ដែល​ត្រូវ​បាន​វាយប្រហារ​នៅ​ Bir al-Abd ភាគខាង​ជើងទីក្រុង​ Sinai Peninsula ប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃទី​២៤ វិច្ឆិកា ២០១៧។។

មន្ត្រី​ អេហ្ស៊ីប បាន​និយាយ​ថា​មនុស្ស៣០៥​នាក់​បានត្រូវ​សម្លាប់​ដោយជន​ជាប់​សង្ស័យថា​ជា​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ក្នុង​ព្រះវិហារ​ឥស្លាម មួយ​មាន​មនុស្សពេញ​នៅ​ក្នុង​ផ្នែក​ខាងជើង​នៃ​ឧបទ្វីប Sinai មាន​ចលាចល។ ​មនុស្ស​២៧​នាក់ក្នុង​បណ្តា​ពួក​ជន​ដែល​បានបាត់បង់ជីវិត​ជា​ពួកកុមារ។​

ការិយាល័យរដ្ឋអាជ្ញា​សាធារណៈ​បាន​និយាយ​ថាជ្រុលនិយម​ពី​២០ទៅ​៣០នាក់​បាន​យក​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ព្រះវិហារ​ al-Rawdah នៅ​ក្នុង​ក្រុង Bir al-Abed ដែលឋិត​នៅ​ខាង​លិច​ទី​រួម​ខេត្ត el-Arish។​

ជន​សកម្មប្រយុទ្ធ​បានទៅ​ដល់ព្រះវិហារ​ នេះដោយ​ជិះ​រថយន្ត​។​ ពួកគេបានបំផ្ទុះគ្រាប់បែក​មួយ​ហើយ​បន្ទាប់​មក​បាន​រត់ចូល​ក្នុង​ព្រះវិហារឥស្លាម នេះ​ដែលនៅ​ទី​នោះ​ពួកគេ​បានបាញ់​ទៅលើ​ក្រុមអ្នកសូត្រធ៌ម​នៅ​ពេល​ពួក​គេ​បានខិត​ខំ​ព្យាយាម​រត់គេច​ខ្លួន​ចេញ​ពី​ទី​នោះ។ ​ពួក​ជនប្រដាប់អាវុធទាំង​នេះ​ក៏បានប្រើប្រាស់​ឡាន​ឆេះ​ដើម្បី​រាំង​ខ្ទប់កន្លែង​ចេញ​ពី​អាគារ​នោះ។​

​អ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​ក៏​បាននិយាយ​ដែរថាជន​សកម្មប្រយុទ្ធបាន​បាញ់ទៅ​លើឡាន​ពេទ្យនៅ​ពេល​ពួក​បុគ្គលិកសង្រ្គោះ​បន្ទាន់បានខិតខំព្យាយាម​ជម្លៀសជន​រងគ្រោះទៅ​កាន់ម​ន្ទីរ​ពេទ្យ។ ​ទី​ភ្នាក់ងារ​ព័ត៌មានរដ្ឋ​បានផ្សាយ​ថា​មាន​មនុស្ស​១២៨​បាន​ត្រូវ​របួស​នៅ​ក្នុងការ​វាយ​ប្រហារនោះ។​ ការ​វាយ​ប្រហារ​នេះ​បានធ្វើឡើង​នៅក្នុង​ព្រះវិហារ​ មួយ​របស់​សមាជិកនិកាយ​ Sufi ដែល​ជា​ចលនា​អាថ៌កំបាំង​មួយ​របស់​ឥស្លាម៕

XS
SM
MD
LG