ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រស់រាន​មាន​ជីវិត​ត្រូវ​បាន​រក​ឃើញ​ដោយ​មាន​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​កោះ​តៃវ៉ាន់


នៅ​ក្នុង​រូប​ថត​ចេញ​ពី​វីដេអូ​មួយ​បង្ហាញ​ពី​លោក Lee Tsung-tien អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​គ្រោះ​រញ្ជួយ​ផែន​ដី​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​បុគ្គលិក​ជំនួយ​ នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​
នៅ​ក្នុង​រូប​ថត​ចេញ​ពី​វីដេអូ​មួយ​បង្ហាញ​ពី​លោក Lee Tsung-tien អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​គ្រោះ​រញ្ជួយ​ផែន​ដី​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​បុគ្គលិក​ជំនួយ​ នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​

អ្នក​រស់រាន​មាន​ជីវិត​ពីរ​នាក់​ត្រូវ​បាន​កាយ​ចេញ​ពី​គំនរ​បាក់​បែក​នៃ​អគារ​ស្នាក់​នៅ​មួយដែល​មាន​កម្ពស់​១៧​ជាន់​នៅ​ក្នុង​ក្រុង​ Tainan ​របស់​កោះ​តៃវ៉ាន់។ ការ​រក​ឃើញ​អ្នក​រស់​រាន​មាន​ជីវិត​នេះ​កើត​ឡើង​ពីរ​ថ្ងៃ​ក្រោយ​ពី​អគារ​នោះ​បាន​រលំ ក្នុង​ពេល​មាន​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៣៦​នាក់​ស្លាប់។

ក្រុម​អាជ្ញាធរ​និយាយ​ថា​ ស្ត្រី​ម្នាក់​ឈ្មោះ​ Tsao Wei-ling ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ស្ដូក​ស្ដឹង​ក្រោម​សាកសព​ប្តី​របស់​អ្នកស្រី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។​ សាកសព​កូន​ប្រុស​អាយុ​ពីរ​ឆ្នាំ​របស់​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ស្តូកស្តឹង​ក្បែរ​នោះ​ដែរ​។

បុគ្គលិក​ជួយ​សង្គ្រោះ​កំពុង​តែ​ព្យាយាម​ស្វែង​រក​សមាជិក​៥​នាក់​ទៀត​នៃ​ក្រុម​គ្រួសារ​របស់ស្ត្រី​រូបនេះ។

អ្នក​រស់រាន​ជីវិត​ម្នាក់ទៀត​ គឺ​ជា​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ Li Tsung-tian ដែល​នៅ​ដឹង​ខ្លួន​និង​អាច​និយាយ​ជាមួយ​អ្នក​ជួយ​សង្គ្រោះ​បាន។​ នេះ​បើ​យោង​តាម​អភិបាល​ក្រុង​ Tainan គឺ​លោក Lai Ching-te។

​អាជ្ញាធរ​ក្រុង​នោះ ​បាន​ថ្លែង​ប្រាប់​ VOA ថា​ មនុស្ស​ជាង​៣០០​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ ចេញ​ពី​គំនរ​បាក់​បែក​នោះ​ហើយ​នៅ​មាន​មនុស្ស​ប្រមាណ​១០០​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។​ ក្រុម​ជួយ​សង្គ្រោះ​នៅ​កំពុង​ជីក​កកាយ​គំនរ​បាក់បែក​នោះ​ដើម្បី​រក​អ្នក​រស់រាន​មាន​ជីវិត​ផ្សេងទៀត៕

XS
SM
MD
LG