ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកំពូលបានសម្រេចបន្តឃុំខ្លួនយុវជនគង់ រ៉ៃយ៉ា


រូប​ឯកសារ៖ យុវជន គង់ រ៉ៃយ៉ា ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ យុវជន​នេះ​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​កន្លះ ដោយសារ​តែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេកប៊ុក​ទាមទារ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។
រូប​ឯកសារ៖ យុវជន គង់ រ៉ៃយ៉ា ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ យុវជន​នេះ​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​កន្លះ ដោយសារ​តែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេកប៊ុក​ទាមទារ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។

នៅ​ថ្ងៃ​ចន្ទ​នេះ តុលាការ​កំពូល​បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​យុវជន គង់ រ៉ៃយ៉ា ឲ្យ​ជាប់​ពន្ធនាគារ​ព្រៃ​ស​ ដោយ​បាន​ច្រាន​ចោល​ការ​ស្នើ​សុំ​របស់​យុវជន​រូប​នេះ​ឲ្យ​រូប​ខ្លួន​បាន​នៅ​ក្រៅ​ឃុំ ដោយសារ​ស្ថានភាព​គ្រួសារ​លំបាក។

ចាប់​តាំង​ពី​ដើម​ខែ​កក្កដា​មក លោក គង់ រ៉ៃយ៉ា បាន​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង ៣​ខែ​មក​ហើយ ​បន្ទាប់​ពី​លោក​ត្រូវបាន​ចាប់​ខ្លួន ​ដោយ​សារ​តែ​លោក​បាន​ប្រកាសតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក លក់​អាវ​យឺត​ដែល​មាន​រូប​លោក កែម ឡី ក្នុង​ឱកាស​គម្រប់​ខួប​បី​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​អ្នក​វិភាគ​នយោបាយ​និង​សង្គម​រូប​នេះ។

លោក គង់ រ៉ៃយ៉ា រួម​ទាំង​លោក សួង នាគព័ន្ធ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ចូលរួម​របស់​ពួកគេ​ក្នុង​ពិធី​គម្រប់​ខួប​ការ​ស្លាប់​របស់​លោក​កែម ឡី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា ៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ឲ្យ​ពួកគេ​ជាប់​ទោស​ពី៦ខែ ដល់​២ឆ្នាំ បើ​សិន​តុលាការ​រក​ឃើញ​ថា​ពួកគេ​មាន​ពិរុទ្ធភាព។

អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ បាន​បន្ត​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះ​លែង​យុវជន​ទាំង​ពីរ​នាក់​នេះ និង​ទម្លាក់​បទ​ចោទ​មក​លើ​ពួក​គេ​ទាំង​ពីរ​នាក់​នេះ។ អង្គការ Amnesty International បាន​ចាត់​ទុកយុវជន​ទាំង​ពីរ​នេះ ថា​ជា «អ្នក​ទោស​មនសិការ‍»៕

XS
SM
MD
LG