អ្នកស្រុក Sumy នៅអ៊ុយក្រែនរកប្រភពថាមពលអគ្គិសនីផ្សេងដើម្បីប្រើប្រាស់
ដោយសាររ៉ុក្កែតរបស់រុស្ស៊ីសំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងបណ្ដាញអគ្គិសនីរបស់អ៊ុយក្រែន ក្រុមអ្នកវិទ្យាសាស្ត្រនានានៅក្នុងក្រុង Sumy ក្បែររដ្ឋធានីកៀវកំពុងសង្ឃឹមថានឹងចាប់ផ្តើមផលិតបច្ចេកវិទ្យាថាមពលព្រះអាទិត្យទ្រង់ទ្រាយធំដែលអាចបន្តធ្វើឱ្យមានអគ្គិសនីប្រើប្រាស់បាន។ អ្នកស្រី Olena Adamenko រាយការណ៍អំពីរឿងនេះពីក្រុង Sumy ប្រទេសអ៊ុយក្រែន។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕