ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​​គ្រាប់បែក​អត្តឃាត​តាម​រថយន្ត​ធ្វើ​ការ​វាយប្រហារ​នៅ​ក្រុង​កាប៊ុល


ទាហាន​អង្គការ​ណាតូ​ឈរ​ជិត​កន្លែង​រង​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​តាម​រថយន្ត​នៅ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ​នា​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១៥។
ទាហាន​អង្គការ​ណាតូ​ឈរ​ជិត​កន្លែង​រង​ការ​វាយប្រហារ​គ្រាប់បែក​អត្តឃាត​តាម​រថយន្ត​នៅ​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ​នា​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ​២០១៥។

អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត​ក្នុង​រថយន្ត​របស់​ពួក​តាលីបង់​បាន​វាយប្រហារ​ក្បួន​រថយន្ត​របស់​កងទ័ព​បរទេស​នៅ​ក្នុង​រដ្ឋ​ធានី​កាប៊ុល​ក្នុង​អំឡុងពេល​ម៉ោង​ដ៏​មមារញឹក​នៅ​ពេល​ព្រឹក។

មន្រ្តី​ប៉ូលិសម្នាក់​របស់​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា ​ជន​ស៊ីវិល​ ០៣​នាក់​បាន​រង​របួស ​ក៏​ប៉ុន្តែ​លោក​មិន​បាន​និយាយ​ថាតើ​មាន​កងទ័ព​បរទេស​ទទួល​រងគ្រោះ​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ ឬទេ។ ​រថយន្ត​សង្រ្គោះ​បន្ទាន់​បាន​ត្រូវ​គេ​ឃើញ​ចាកចេញ​ពី​កន្លែង​កើតហេតុនៅ​ផ្នែក​ដ៏​មមារញឹក​មួយ​នៃ​រដ្ឋ​ធានី​ប្រទេស​អាហ្វហ្គានីស្ថាន។

ឧត្តមសេនីយ៍ Abdul Rahman Rahimi ប្រធាន​ប៉ូលិស​រដ្ឋធានី​កាប៊ុល​និយាយ​ថា «អ្នកដាក់​គ្រាប់​បែក​អត្ត​ឃាត​ម្នាក់​ ដែល​ប្រើប្រាស់​រថយន្តម៉ាក្ស Corolla បាន​បុក​រថយន្ត​ម៉ាក្ស Humvee ហើយ​បណ្តាល​ឲ្យ​មាន​ការ​ខូចខាត​បន្តិចបន្តួច​ដល់​រថយន្ត Humvee នោះ​ ​តែ​សំណាង​ណាស់​ដែល​គ្មាននរណា​ស្លាប់ ​ទាំង​ជន​ស៊ីវិល​ និង​កងទ័ព​បរទេស ​និង​មាន​តែ​មនុស្ស​៣​នាក់​ប៉ុណ្ណោះដែល​បាន​រង​របួស​ស្រាល ហើយ​ពួកគេ ​បាន​ត្រូវ​ប៉ូលិស​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ»។

ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​បាន​ផ្សាយ​បន្ត​ផ្ទាល់​ពី​រថយន្តយោធា​ដែល​ត្រូវ​បាន​បំផ្លាញ​នោះ។​អ្នកនាំពាក្យ​បេសកកម្ម Resolute Support ដែល​ដឹកនាំ​ដោយ​អង្គការ​ណាតូ​បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​ក្បួន​រថយន្ត​របស់​អង្គការ។

លោក Zabihullah Mujahidអ្នក​នាំពាក្យក្រុម​តាលីបង់​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​លម្អិត​តាម​សារអេឡិចត្រូនិច​ទៅ​កាន់ VOA​ អំពី​ការ​វាយ​ប្រហារ​នោះ។អ្នកនាំពាក្យ​ក្រុម​តាលីបង់​រូបនោះ​បាននិយាយ​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការវាយ​ប្រហារតាម​អាកាស​ដោយ​កងទ័ព​បរទេស​នៅ​ក្នុង​ផ្នែក​នានា​នៃ​ប្រទេស​អាហ្វហ្គានី​ស្ថាន ​រួម​ទាំង​នៅ​ទីក្រុង Kunduz ​ដែល​បាន​សម្លាប់​ជន​ស៊ីវិល​រួម​ទាំង​វេជ្ជបណ្ឌិត​ផង៕

XS
SM
MD
LG