ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថា ​មានការ​ពិភាក្សា​​ដ៏​មាន​សារៈ​សំខាន់​ជាមួយ​អនុ​ប្រធាន​ជាន់​ខ្ពស់​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង ​គីម ​ជុង​អ៊ុន


Kim Yong Chol, left, former North Korean military intelligence chief and one of leader Kim Jong Un's closest aides, shakes hands with U.S. Secretary of State Mike Pompeo during a meeting, May 31, 2018, in New York.
លោក​ Kim Yong Chol (ឆ្វេង) អតីត​ប្រធាន​ចារកម្ម​របស់​កូរ៉េ​ខាង​ជើង​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល​​ ចាប់​ដៃ​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៨។
Kim Yong Chol, left, former North Korean military intelligence chief and one of leader Kim Jong Un's closest aides, shakes hands with U.S. Secretary of State Mike Pompeo during a meeting, May 31, 2018, in New York. លោក​ Kim Yong Chol (ឆ្វេង) អតីត​ប្រធាន​ចារកម្ម​របស់​កូរ៉េ​ខាង​ជើង​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល​​ ចាប់​ដៃ​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Mike Pompeo នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៨។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo និយាយ​ថា​ លោក​បាន​ធ្វើ​ការ​ពិភាក្សា​ដ៏​មាន​សារៈ​សំខាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​អនុ​ប្រធាន​ជាន់​ខ្ពស់​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ​ជុង​អ៊ុន ​នៅ​ក្នុង​បូរី​ញូវយ៉កអំពី​សន្និសីទ​កំពូល​រវាងគីម ​ជុង​អ៊ុន​និង​ប្រធានា​ធិបតី​ត្រាំ។

លោក​រដ្ឋមន្ត្រី​ការបរទេស Pompeo បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ Twitterបន្ទាប់​ពីធ្វើ​ការ​ពិភាក្សា​ក្នុង​អាគារ Apartmentមួយ​នៅ​ជិត​ទីស្នាក់​ការ​ធំរបស់​អង្គការ​សហ ប្រជាជាតិ​ជាមួយ​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​ ដែល​ដឹកនាំ​ដោយ​លោក Kim Yong Chol ​អនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល​និង​ជា​អតីត​ប្រធាន​ចារកម្ម​របស់​កូរ៉េ​ខាង​ជើង។

​កាល​ពី​ដំបូង ​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ថា ​ការ​ចរចា​រវាង​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Pompeo ​និង​លោក Kim Yong Chol ​បាន​ធ្វើ​ទៅ​យ៉ាង​ល្អ​ហើយ​លោក​សង្ឃឹម​ថា ​សន្និសីទកំពូល​ជាមួយ​ គីម ​ជុង​អ៊ុន​ នឹង​ធ្វើ​ឡើង​ទៅ​តាម​ការ​គ្រោង​ទុក​នៅ​ក្នុង​ប្រទេស​សិង្ហបុរីនៅ​ថ្ងៃ​ទី១២ ​ខែ​មិថុនា​នេះ។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ទៀត​ថា ​លោក​រំពឹង​ថា គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ប្រគល់​លិខិត​ពី​ លោក​ គីម ​ជុង​អ៊ុន​ ជូន​លោក​ប្រធានាធិបតី។​

លោក​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ «ខ្ញុំ​រំពឹង​នឹង​ឃើញ​អ្វី​ដែល​មាន​នៅ​ក្នុង​លិខិត​នោះ‍»។

​ក្រោយ​មក ​ប្រធានា​ធិបតី​ត្រាំ​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន Reuters ​ថា ​អាច​មាន​ជំនួប​លើស​ពី​មួយ​ដង​ជាមួយ​លោក​ គីម ​ជុង​អ៊ុន​ ដើម្បី​សម្រេច​កិច្ច​ព្រម​ព្រៀង​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េ​ខាង​ជើង​ ហើយ​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​រុះរើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នោះ។

ការពិភាក្សា​រវាង​ភាគី​ទាំង២​ក៏​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ Panmunjom ​និង​ប្រទេស​សិង្ហបុរី​ដែរ៕

XS
SM
MD
LG