ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ​នឹង​ជួប​ជាមួយ​មន្ត្រី​កំពូល​កូរ៉េខាង​ជើង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​នេះ


លោក Kim Yong Chol ដើរ​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។
លោក Kim Yong Chol ដើរ​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo នឹង​ជួប​ជាមួយ​ឧត្តមសេនីយ​ផ្កាយ៤​កូរ៉េខាង​ជើង​នៅ​ចុងសប្តាហ៍​នេះ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដើម្បី​ចរចា​ពី​បញ្ហា​ទាក់​ទិន​នឹង​ជំនួប​កំពូល​ដែល​បាន​គ្រោង​ធ្វើ​ឡើង​រវាង​ប្រធានាធិបតី ដូណាល់ ​ត្រាំ​និង​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន។ នេះ​យោង​តាម​សេតវិមាន។ លោក Kim Yong Chol អនុ​ប្រធាន​គណៈកម្មាធិការ​កណ្តាល​ដ៏​មាន​អំណាច​ហើយ​នឹង​ជា​អតីតប្រធាន​ចារកម្ម​កូរ៉េខាង​ជើង ​បាន​ចាក​ចេញ​ដំណើរ​ពី​ទីក្រុង​ប៉េកាំង​តាម​ជើង​យន្តហោះពាណិជ្ជកម្ម​ចិន​កាល​ពី​ថ្ងៃ​អង្គារមក​កាន់​ចំណត​យន្តហោះ​អន្តរជាតិ John F. Kennedy ក្នុង​ទីក្រុង​ញូវយ៉ក។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ប្រធានា​ធិបតី​អាមេរិក ​លោក​ត្រាំ​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitter ថា «ដំណើរ​ទស្សនកិច្ច​របស់​លោកគីម​ជាការ​ឆ្លើយ​តប​ដ៏​ខ្លាំង​មួយ​ដល់​លិខិត​របស់​ខ្ញុំ។ សូម​អរគុណ‍»។

​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាន​ផ្ញើរលិខិត​មួយ​ច្បាប់​កាល​ពី​សប្តាហ៍​មុន​ទៅ​ឲ្យ​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុង​អ៊ុន​ដោយ​និយាយថា ជំនួប​កំពូល​ដែល​បាន​គ្រោង​ជួប​នៅ​ថ្ងៃ​ទី១២ ខែ​មិថុនា​ក្នុង​ប្រទេស​សិង្ហបុរី ​នឹង​មិន​កើតឡើង​ទេ ​ដោយ​ប្រធា​នាធិបតី​ត្រាំ​បាន​ស្តីបន្ទោស​អ្វី​ដែល​លោក​ត្រាំ​បាន​និយាយ​ថា ​ជា​ការ​បង្ហាញ​នូវ​ការ​ខឹង​សម្បារ​និងការ​បើក​ចំហរប្រកប​ដោយ​អារិភាព​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ ក៏ប៉ុន្តែ ​ការចរចា​រវាង​ប្រទេស​នឹង​បន្ត ​រួមទាំង​ការចរ ចា​នៅឯ​តំបន់​គ្មាន​កងទ័ព​កូរ៉េ។

លោកស្រី Sarah Huckabee Sanders អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយថា ក៏ប៉ុន្តែ ​ចាប់​តាំងពី​លិខិតរបស់​ប្រធានា​ធិបតី​ត្រាំ​នោះ​មក «កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​ទាក់​ទង។​សហរដ្ឋ​អាមេរិក​បន្ត​ប្រុង​ប្រៀប​រៀប​ចំខ្លួន​សម្រាប់​ជំនួប​កំពូល​ដែល​គេ​រំពឹងទុក​រវាង​ប្រធានា​ធិបតី​ត្រាំ​ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុង​អ៊ុន​ក្នុង​ប្រ​ទេស​សិង្ហបុរី‍»‍៕

XS
SM
MD
LG