ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សិស្ស​ប៊ែលហ្ស៊ិក​ត្រឡប់​ទៅ​សាលារៀន​វិញ​ក្រោយ​ការ​ផ្អាក​២​ខែ​ដោយ​សារ​វិបត្តិ​កូវីដ១៩


សិស្សានុសិស្ស និង​គ្រូ​របស់​ពួកគេ​ពាក់ម៉ាស់​ នៅ​ពេល​ពួកគេ​រក្សា​គម្លាត​សង្គម​ពី​គ្នា​នៅ​សាលា Royal Atheneum នៅ​ក្នុង​ក្រុង Antwerp ប្រទេស​ប៊ែលហ្ស៊ិក កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

សាលារៀន​កាន់​តែច្រើន​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​នៅ​ទ្វីប​អឺរ៉ុប បាន​បើក​ទ្វារ​ទទួល​សិស្សានុសិស្សវិញ​កាល​ពី​ថ្ងៃ​ចន្ទបន្ទាប់​ពី​សាលា​ខ្លះ​បាន​បើក​សាកល្បង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ជា​ផ្នែក​មួយ​នៃ​ជំហាន​បន្ទាប់​នៃ​ការ​បន្ធូរបន្ថយ​ការ​ដាក់កំហិត​ដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លង​កូវីដ១៩។

ជា​ផ្នែក​នៃ​ការ​បើក​ឡើង​វិញ​ដោយ​ប្រយ័ត្ន​ប្រយែង​នេះ ថ្នាក់​រៀន​នីមួយៗ​ត្រូវ​មាន​សិស្ស​តិច​ជាង​មុន ដើម្បី​ឲ្យ​សិស្ស​អាចរក្សា​គម្លាត​ពី​គ្នា​បាន ហើយទាំង​គ្រូ​និង​សិស្សត្រូវ​ពាក់​ម៉ាស់ ​និង​វាស់​កម្តៅ​ក្នុងខ្លួន​ពេល​ចូល​សាសា និង​លាង​ដៃ​ជា​ប្រចាំ។

ប៉ុន្តែ​ទោះ​ជា​មាន​ការ​បន្ធូរបន្ថយ​នេះ​ក្តី ក៏​សិស្ស​ជា​ច្រើន​នៅ​តែ​រៀន​តាម​កុំព្យូទ័រ​ពី​ផ្ទះ ដោយ​ថ្នាក់​រៀន​នៅ​ចង្អៀត ហើយ​សិស្សានុសិស្ស​នឹង​ទៅ​សាលារៀន​តែ​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​រហូត​ដល់​ចុង​ខែ​មិថុនា។

កន្លង​មក​ប្រទេស​ប៊ែលហ្ស៊ិក​បាន​រង​គ្រោះ​យ៉ាង​ខ្លាំង​ពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​ ដោយ​មាន​អត្រា​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ១៩​ដែល​បង្ក​ដោយ​វីរុស​នេះ​រហូត​ដល់​៧៨​នាក់​ក្នុងរាល់​ពលរដ្ឋ​១០០.០០០​នាក់ ដែល​នេះ​ជា​ចំនួន​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភពលោក។ ប៉ុន្តែ​អត្រាឆ្លង​ថ្មី​ថយ​ចុះ​កាល​ពី​ខែ​មេសា​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ប៊ែលហ្ស៊ិក​អាច​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​ខ្លះ​វិញ៕

XS
SM
MD
LG