ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករចង់​ឲ្យ​ក្រុមហ៊ុន H&M ​ផ្តល់​តម្លៃ​ពលកម្ម​សម្រាប់​ជីវភាព​សមរម្យ​​


រូបឯកសារ៖ កម្មករកាត់ដេរ​ខ្មែរ​កំពុង​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​ពួក​គេ​វិញ​ក្រោយ​ពី​បញ្ចប់​ការងារ នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ រដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ដំឡើង​ប្រាក់​បៀរវត្សរ៍​អប្បបរិមា​ដល់​កម្មករ​កាត់ដេរ កាលពីថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៦។

នៅក្នុង​ឧស្សាហកម្ម​កាត់ដេរ​ដែល​មិនល្អ​មាន​ការរំលោភ​បំពាន​និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នោះ​ ​អ្នកស្រី យឹម ស្រីនាង និងសហការី​មានសេចក្តីរីករាយ​នឹង​ការងារ​នៅ​រោងចក្រ​កាត់ដេរ​ដែល មានស្ថិរភាព។​

ពួកគេ និយាយល្អ​អំពី​និយោជក​របស់ពួក​គេ ដែល​តំណាង​ឲ្យមនុស្ស​៤ពាន់​នាក់នៅ​រោងចក្រ​មួយនៅ​ជាយ​ក្រុង​ភ្នំពេញ​ដែល​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ដល់​ក្រុមហ៊ុន​ H & M ​ដ៏​ធំ។ ​ប៉ុន្តែ​នៅ​ពេល​និយាយ​អំពី​អ្វីដែល​គេ​ហៅ​ថា​«ប្រាក់​ឈ្នួល​សម្រាប់​រស់នៅ​សមរម្យ» ​ទស្សន​របស់​គេ​ផ្លាស់ប្តូរ។​កម្មករ​រោងចក្រ​ជាច្រើន​ចាប់ផ្តើម​និយាយ​អំពី​តម្រូវការ​ចាំបាច់​ដូចជា​ម្ហូប​អាហារ ​ទីជម្រក ​ការ​អប់រំ ការ​ថែទាំសុខភាព​និង​ចំណាយ​របស់​ពួកគេ។ ​

អ្នកស្រី ស្រី​នាង​ បាន​និយាយ​ដូច្នេះ​នៅក្នុង​ដំណើរ​ទស្សន​កិច្ចរោងចក្រ​រៀបចំ​ដោយ​ក្រុមហ៊ុន​ H & M ដែល​ជាអ្នក​លក់រាយ​សម្លៀកបំពាក់​ដ៏ធំ​លំដាប់​ទីពីរ​នៅលើ​ពិភពលោក​ដែល​មាន​ហាង​ជាង៤​ពាន់៨​រយ​ក្នុង​ប្រទេស​ចំនួន៧១។​

ប្រាក់ខែ​របស់​យើង​មិន​អនុញ្ញាត​ឱ្យ​យើង​សន្សំលុយ​ទេ ​ស្ទើរតែ​មិន​រស់់។ អ្នកស្រី ស្រីនាង​ គឺជា​មនុស្ស​ម្នាក់ក្នុង​ចំណោម​កម្មករ​១លាន​៦​សែន​នាក់នៅទូទាំង​ពិភពលោក​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​ធ្វើ​ផលិតផល​ក្រុមហ៊ុន ​H & M ​ដែល​ជាផ្នែក​មួយ​នៃ​ឧស្សាហ​កម្ម​សំលៀក​បំពាក់​សកល​ដែល​មាន​បុគ្គលិក​យ៉ាង​តិច​៦០​លាន​នាក់។ នេះ​បើយោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ ILO។​

ឧស្សាហ​កម្មនេះ​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ថោក​ដែល​ភាគច្រើន​ជា​យុវតី។​គោល​គំនិត​«ប្រាក់​ឈ្នួល​សម្រាប់​រស់នៅ​សមរម្យ»​ជាយុទ្ធសាស្ត្រ​ចៀសវាង​ការ​ចំណាយ​មួយ​ខែខ្វះមួយ​ខែនោះ​គឺ​ពិបាក​សម្រេចបាន។ គ្រោះថ្នាក់​ឬគ្រោះ​អាសន្នតែមួយ​គត់​ដូចជាឈឺថ្កាត់​ម្តងម្តាល​ក៏​អាចធ្វើឱ្យ​គ្រួសារ​កម្មករ​មាន​វិបត្តិហិរញ្ញវត្ថុ​ដែរ៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG