ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​ដែល​គ្មាន​ប្រទេស ​នឹង​ត្រូវ​រស់​ក្នុង​ជីវិត​ ដែល​ពោរពេញ​ដោយ​ការរើសអើង


កុមារ​ដែល​គ្មាន​ប្រទេស ​នឹង​ត្រូវ​រស់​ក្នុង​ជីវិត​ ដែល​ពោរពេញ​ដោយ​ការរើសអើង។
កុមារ​ដែល​គ្មាន​ប្រទេស ​នឹង​ត្រូវ​រស់​ក្នុង​ជីវិត​ ដែល​ពោរពេញ​ដោយ​ការរើសអើង។

ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​ យុទ្ធនាការ​រយៈពេល​ ១០ ឆ្នាំ​ នៅ​ទូទាំង​ពិភពលោក​ ដែល​បាន​ចាប់ផ្តើម​អស់​មួយ​ឆ្នាំ​មក​ហើយ​ ដើម្បី​បញ្ចប់​ភាព​គ្មាន​ប្រទេស​នោះ​កំពុង​មាន​ភាព​រីក​ចម្រើន​ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​នោះ​ទេ។

មនុស្ស​ប្រមាណ​ ១០ លាន​នាក់​ត្រូវ​បាន​បោះបង់​ចោល​ ​ហើយ​មិន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ពលរដ្ឋ​ នៃ​ប្រទេស​ណា​មួយ​នោះ​ទេ​។ ពួក​គេគ្មាន​ប្រទេស​និង​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ ដែល​បាន​ដោយ​ការ​មាន​សំបុត្រ​កំណើត​និង​សញ្ជាតិ​ដែល​ប្រជាជន​ធម្មតា​មាន។

ជា​រៀងរាល់ 10 នាទី​ ​យ៉ាង​ហោច​ណាស់​ មាន​កុមារ​ម្នាក់​កើតមក​គ្មាន​ប្រទេស​ នេះ​បើ​យោង​តាម​ របាយការណ៍​របស់​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​។

ជំនួយ​ការ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សម្រាប់​ការ​ការពារ​ លោក Volker Turk​ បាន ​ប្រាប់VOA ថា​កុមារដែល​គ្មាន​រដ្ឋ​ទាំង​នេះ​ នឹង​ធំ​ឡើង​ខក​ចិត្ត​ ដោយ​សារ​តែ​ពួក​គេ​មាន​ជីវិត​ដែល​ឥត​ន័យ​។ លោក​បាន​និយាយ​ថា​ភាព​គ្មាន​ប្រទេស​ ត្រូវ​បាន​ប៉ះពាល់​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ និង​ធ្វើ​ឱ្យ​មាន​ការ​ថយ​ចុះ​លើ​ភាព​ជឿជាក់​លើ​ខ្លួនឯង ។

«​ពួកគេ​ត្រូវ​បាន​ជាប់​ក្នុង​ភាព​ច្របូក​ច្របល់មួយ ដោយ​សារ​ពួកគេ​ធ្វើ​ការ​ប្រៀប​ធៀប​ជាក់ស្ដែង​ជាមួយ​នឹង​អ្នក​ដទៃ។ ពួក​គេ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នាក់​ដែល​មើល​ទៅ​ដូចជា​ខ្លួន​គេ​ដែរ តែ​មានជាតិសាសន៍អាច​ទៅ​សាលា​រៀន ដោយ​គ្មាន​បញ្ហា​, អាច​ទទួល​បានសេវា​ថែទាំ​សុខភាព​ដោយ​គ្មាន​បញ្ហា​ ខុស​ពី​ពួកគេ​។ តើ​អ្វី​ទៅ​ជា​ភាព​ខុស​គ្នា​? »

អង្គការ UNHCR រាយការណ៍​ផង​ដែរថា​យុវជន​វ័យគ្មាន​ប្រទេស​កំពុង​ប្រឈម​នឹង​ការរើសអើង​និង​មាក់ងាយ​ ហើយ​ងាយ​នឹង​រង​ការ​កេង​ប្រវ័ញ្ច​។

ភាព​គ្មាន​សញ្ជាតិ​ មាន​នៅ​ក្នុង​ទ្វីប​ទាំង​អស់​ក្នុង​ពិភពលោក។ ពេល​ខ្លះ​មនុស្ស​ដែល​បាន​ក្លាយ​ទៅ​ជា​មនុស្ស​គ្មាន​ប្រទេស​ កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​មួយ​បានរលាយ​បាត់ ​ដូច​ដែល​បាន​កើត​ឡើង​នៅ​ក្នុងសហភាព​សូវៀត​ឬ​នៅ​ពេល​ដែល​ប្រទេស​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ ដូច​ជា​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ជា​ដើម។ ការ​រើស​អើង​ភេទ​បាន​ដើរ​តួនាទីក្នុង​រដ្ឋ​ជា​ច្រើន​ ដែល​មិន​អនុញ្ញាត​ ឱ្យ​ម្ដាយ​ប្រគល់​សញ្ជាតិ​ទៅ​កូន​របស់​នាង​។

លោក Volker Turk​ បាន​ឱ្យ​ដឹង​ថា​ ភាព​គ្មាន​ប្រទេស​នេះ​អាច​ដោះស្រាយ​បាន​។

«​ឧទាហរណ៍​នៅ​ក្នុង​ប្រទេស​កូតឌីវ័រ យើង​ឃើញមាន​បញ្ហា​គ្មាន​ប្រទេស​នេះ​ នៅ​អតីតកាល​ ហើយ​បាន​ត្រូវដោះស្រាយ​ តាមរយៈ​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សញ្ជាតិ។ វា​បាន​បង្ហាញ​ថា​ ប្រសិន​បើ​អ្នក​មាន​ការ​ចាប់​អារម្មណ៍​និង​មាន​ឆន្ទៈ​នយោបាយ ជា​ការ​ពិត​ណាស់​ ​អ្នកអាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ ដោយ​ការ​ផ្តល់​សញ្ជាតិ​ដល់​ប្រជាជន​ដែល​បាន​រស់នៅក្នុង​ប្រទេស​នោះ​ អស់​រយៈពេល​ជា​យូរ​»។

អង្គការ UNHCR បាន​ជម្រុញ​ឱ្យ​រដ្ឋ​ទាំង​អស់​ ធានា​ឱ្យ​មាន​ការ​ចុះបញ្ជី​កំណើត​សកល​ដើម្បី​អនុញ្ញាត​ឲ្យ​ ម្ដាយ​អាច​ឲ្យ​ សញ្ជាតិ​របស់​ពួកគេ​ដល់​កូន​ និង​បំបាត់​នូវ​ច្បាប់​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​សញ្ជាតិ ​កុមារ ព្រោះ​តែ​ ​ពូជ​សាសន៍ឬ​សាសនារបស់​ពួកគេ​៕

XS
SM
MD
LG