ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារព័ត៌មាន​រដ្ឋ​ផ្សាយ​ថា​មេដឹកនាំ​កូរ៉េខាង​ជើង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន


មេដឹកនាំកូរ៉េ​ខាង​ជើង គីម ជុងអ៊ុន រាដៃ​ពី​ក្នុង​រថ​ភ្លើង​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​ទៅកាន់​​ប្រទេស​ចិន ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​២៨ មីនា ២០១៨។ រូបថត​នេះត្រូវ​បាន​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ KCNA។
មេដឹកនាំកូរ៉េ​ខាង​ជើង គីម ជុងអ៊ុន រាដៃ​ពី​ក្នុង​រថ​ភ្លើង​មួយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ផ្លូវ​ការ​ទៅកាន់​​ប្រទេស​ចិន ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃទី​២៨ មីនា ២០១៨។ រូបថត​នេះត្រូវ​បាន​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ KCNA។

មេដឹកនាំ​កូរ៉េខាង​ជើង​លោក ​គីម ជុងអ៊ុន ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ ​នៅ​ក្នុង​ទស្សនកិច្ច​មិន​ផ្លូវការ​មួយ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ ស៊ីនហួរ នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។

នេះ​គឺ​ជា​ទស្សនកិច្ច​ទៅ​កាន់​បរទេស​ជា​លើក​ដំបូង​បង្អស់​របស់​មេដឹកនាំ​កូរ៉េខាងជើង​រូប​នេះ ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ​២០១១​មក។

បណ្តាញ​សារព័ត៌មាន​បាន​រាយការណ៍​ថា គេ​ជឿ​ថា​រថភ្លើង​មួយ​គ្រឿង​បាន​ដឹក​គណៈ​ប្រតិភូ​របស់​កូរ៉េខាង​ជើង​ចេញ​ពី​ទីក្រុង​ប៉េកាំង ខណៈ​មាន​ការ​យាមកាម​សន្តិសុខ​តឹងរ៉ឹង​នៅ​ក្នុង​ទីក្រុង​នេះ។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​ នរណា​ខ្លះ​ជិះ​លើ​រថភ្លើង​នោះ។ ​

មាន​ការ​សង្ស័យ​ថា​គណៈប្រតិភូ​កូរ៉េខាងជើង​បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​វីដេអូ​មួយ​ពី​ទូរទស្សន៍​របស់​ជប៉ុន​បាន​ចាប់​រូបភាព​រថភ្លើង​ពណ៌​បៃតង​មួយ​គ្រឿង​ដែល​មើល​ទៅ​រាង​ចាស់​បាន​មក​ដល់​ទីក្រុង​ប៉េកាំង។

បណ្តាញ ​NTV​ របស់​ជប៉ុន​បាន​ផ្សាយ​ថា រថភ្លើង​ដែល​មាន​ពណ៌​បៃតង​និង​លឿង​នោះ​គឺ​ស្រដៀង​ទៅ​នឹង​រថភ្លើង​របស់​អតីត​មេដឹកនាំ​កូរ៉េខាងជើង​ លោក គីម ជុងអ៊ីល ដែល​ជា​ឪពុក​របស់​លោក គីម ជុងអ៊ុន ដែល​បាន​ទទួល​មរណភាព​ហើយ​នោះ បាន​ជិះ​ទៅ​ទីក្រុង​ប៉េកាំង កាល​ពី​ឆ្នាំ​២០១១។

លោក គីម ជុងអ៊ីល គឺ​ជា​មេដឹកនាំ​កូរ៉េខាងជើង​តែ​ម្នាក់​គត់​ដែល​ជិះ​រថភ្លើង​ឯកជន​ដើម្បី​ជួប​ជាមួយ​នឹង​មេដឹកនាំ​នៅ​ទីក្រុង​ប៉េកាំង។

​ទស្សនកិច្ច​លើក​នេះ​របស់​មេដឹកនាំ​កូរ៉េខាងជើងឬ​បងប្អូន​ស្រី​របស់​លោក ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ជា​បេសកជន​ការទូត​ពិសេស​ម្នាក់​មក​ពី​កូរ៉េខាងជើង នឹង​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​ការទូត​កាន់​តែ​ទូលំ​ទូលាយ៕

XS
SM
MD
LG