ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ​ខ្សែ​ប្រយុទ្ធ​ដ៏​ល្បី​របស់​អាមេរិក​អាច​នឹង​បំបែក​កំណត់​ត្រា​ក្នុង​ការ​ប្រកួត​កីឡា​បាល់​ឱប​អាមេរិក​ធំ​បំផុត​ប្រចាំ​ឆ្នាំ


កីឡាករ Nick Foles (ពាក់​លេខ​៩) របស់​ក្រុម Philadelphia Eagles បី​កូន​របស់​គាត់​ ដែល​មាន​ឈ្មោះ​ថា Lily James បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត Super Bowl ប្រចាំ​ឆ្នាំ​លើក​ទី៥២ ទល់​នឹង​ក្រុម New England Patriots កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។
កីឡាករ Nick Foles (ពាក់​លេខ​៩) របស់​ក្រុម Philadelphia Eagles បី​កូន​របស់​គាត់​ ដែល​មាន​ឈ្មោះ​ថា Lily James បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត Super Bowl ប្រចាំ​ឆ្នាំ​លើក​ទី៥២ ទល់​នឹង​ក្រុម New England Patriots កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ឱប​ដ៏​ធំ​បំផុត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែល​ហៅ​ថា Super Bowl នឹង​ធ្វើ​ការ​ប្រកួត​នៅ​ក្នុង​យប់​ថ្ងៃ​អាទិត្យ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក ក្នុង​នោះ​ក្រុម Philadelphia Eagles និង​ក្រុម New England Patriots ត្រូវ​ប្រកួត​គ្នា​ ដើម្បី​ដណ្តើម​យក​ពានរង្វាន់​ជើង​ឯក​សម្ព័ន្ធ​កីឡា​បាល់ឱប​ជាតិ​របស់​អាមេរិក។ ​

គេ​ព្យាករណ៍​ថា សីតុណ្ហភាព​នៅ​ក្នុង​ថ្ងៃ​ប្រកួត​កីឡា Super Bowl ប្រចាំ​ឆ្នាំ​លើក​ទី​៥២​នេះ នឹង​មាន​កម្រិត -៨ អង្សារសេ នៅ​តាម​ផ្លូវ ប៉ុន្តែ​សីតុណ្ហភាព​នៅ​ក្នុង​ពហុកីឡាដ្ឋាន​ ក្នុង​ទីក្រុង Minneapolis ​រដ្ឋ Minnesota ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​សហរដ្ឋអាមេរិក ដែល​ជា​ទីលាន​ប្រកួត​កីឡា​នោះ នឹង​មាន​សីតុណ្ហភាព​ក្តៅ​ជាង​នេះ​បន្តិច។

កីឡាករ Tom Brady ដែល​ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Patriots អាច​នឹង​បំបែក​កំណត់ត្រា​មួយ​ចំនួន​ក្នុង​ការ​ប្រកួត​កីឡា​នេះ។ លោក​អាចនឹង​ក្លាយ​ជាកីឡាករ​ចាស់​បំផុត​ដែល​ប្រកួតនិង​ឈ្នះ​នៅ​ក្នុង​កីឡា Super Bowl នេះ។ ​

ក្រុម​កីឡាករ​របស់ Philadelphia កំពុង​តែ​ព្យាយាម​យក​ជ័យ​ជម្នះ​ជា​លើក​ដំបូង​នៅ​ក្នុង​កីឡា Super Bowl នេះ ប៉ុន្តែ​ក្រុម​កីឡាករ​របស់ Patriots ត្រូវ​បាន​គេ​រំពឹង​ថា​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​កីឡា ដែល​នឹង​មាន​មនុស្ស​មើល​ប្រមាណ​១០០លាន​នាក់​តាម​កញ្ចក់​ទូរទស្សន៍។​

ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ត្រូវ​បង់​ប្រាក់​ចំនួន​៥លាន​ដុល្លារ​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​រយៈពេល​៣០​វិនាទី​ក្នុង​ពេល​ផ្សាយ​ផ្ទាល់ ដែល​ជា​ធម្មតា​គឺ​ជា​កម្មវិធី​ដែល​មាន​គេ​មើល​ច្រើន​បំផុត​នៅ​ក្នុង​សហរដ្ឋអាមេរិក៕

XS
SM
MD
LG