ភ្នំពេញ —
បន្ទាប់ពីមិនបានទទួលប្រាក់បៀរវត្សអស់រយៈពេលបីខែកន្លងមកនេះ បុគ្គលិកសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាបានសម្រេចចិត្តធ្វើកូដកម្ម។ មន្ត្រីតុលាការកូនកាត់មួយនេះអះអាងថា បញ្ហានេះនឹងធ្វើឱ្យរាំងស្ទះដល់ដំណើរទាំងមូលរបស់សាលាក្តីនេះ។
បុគ្គលិកខ្មែរភាគច្រើនក្នុងចំណោមបុគ្គលិក២៥០នាក់នៅសាលាក្តីខ្មែរក្រហមបានធ្វើកូដកម្មដោយមិនមកធ្វើការនៅថ្ងៃច័ន្ទនេះ មូលហេតុដោយសារពួកគេមិនបានទទួលប្រាក់ខែអស់រយៈពេល៣ខែមកហើយ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម ថ្លែងថា កូដករជិត២០០នាក់បានសម្រេចចិត្តព្យួរការងារជាបណ្តោះអាសន្នរបស់ពួកគេ បន្ទាប់ពីមិនបានទទួលប្រាក់ខែតាំងពីខែមិនាមកម្ល៉េះ ហើយពួកគេបានដាក់លក្ខខណ្ឌនឹងត្រឡប់មកបំពេញការងាររបស់ខ្លួនដូចដើមវិញ លុះត្រាតែពួកគេទទួលប្រាក់បៀរវត្សនាពេលកន្លងមក។
លោកនេត្រ ភក្ត្រាបន្ថែមថា អវត្តមានបុគ្គលិកជាតិនេះនឹងជាផលប៉ះពាល់ធ្ងន់ធ្ងរមួយដល់ដំណើរការនៃសាលាក្តីកូនកាត់មួយនេះ។
លោកនិយាយថា៖ «វាពិតជាធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់តុលាការ ក៏ដូចជាត្រៀមរៀបចំបើកសវនាការ ធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់សំណុំរឿង០០២/១ ដែលក្រុមជំនុំជម្រះសាលាដំបូងគ្រោងនឹងធ្វើនៅថ្ងៃទី១៦ដល់៣១ខែតុលា។ ហើយជាពិសេសក្នុងដំណាក់កាលនេះ ការងារតុលាការជាច្រើនដែលត្រូវធ្វើ ក្នុងនោះមានការបកប្រែឯកសារ និងការងារបច្ចេកទេសមួយចំនួនដែលយើងត្រូវធ្វើ។ ដូច្នេះការធ្វើកូដកម្មរបស់មន្ត្រីបុគ្គលិកជាតិនេះធ្វើឱ្យរាំងស្ទះ និងពន្យារដល់ដំណើរការតុលាការ»។
ភាពជាប់គាំងខាងផ្នែកថវិកា រួមផ្សំនឹងវ័យចាស់ជរានៃជនជាប់ចោទក្នុងសាលាក្តីខ្មែរក្រហម បានក្លាយជាការបារម្ភមួយដល់ដំណើរការស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ។
លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ បានធ្វើការអំពាវនាវជាពិសេសមួយដល់សហគមន៍អន្តរជាតិឱ្យផ្តល់ជំនួយដល់សាលាក្តីមួយនេះដើម្បីបញ្ចៀសសាលាក្តីនេះពីវិបត្តិថវិកា។
តុលាការនេះដំណើរការបានក្រោមជំនួយពីប្រទេសចំនួន៣៥ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងនោះគឺប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីជាប្រទេសផ្តល់ជំនួយឈានមុខគេ។
មកទល់ពេលនេះពុំទាន់ឃើញមានសញ្ញាណជាវិជ្ជមានណាមួយពីប្រទេសអ្នកផ្តល់ជំនួយទាំងនោះនៅឡើយទេ នេះបើតាមលោកនេត្រ ភក្ត្រា។ លោកនេត្រ ភក្ត្រាយល់ថា បញ្ហានេះទំនងដោយសារវិបត្តិសេដ្ឋកិច្ច និងគ្រោះធម្មជាតិដែលកំពុងប្រឈមក្នុងប្រទេសអ្នកផ្តល់ជំនួយទាំងនោះ។
ទោះបីជាយ៉ាងណា លោកឡាស អូស៊ិន (Lars Olsen) អ្នកនាំពាក្យរបស់ភាគីអង្គការសហប្រជាជាតិប្រចាំនៅសាលាក្តីខ្មែរក្រហមថ្លែងថា ភាពជាប់គាំងនេះដោយសារភាគីខាងកម្ពុជាអាកខានមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន។
លោកនិយាយថា៖ «អង្គការសហប្រជាជាតិបន្តអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបើកប្រាក់ខែឱ្យបុគ្គលិកជាតិ ដែលខ្លួនបានអាកខានតាំងពីខែមិថុនាមកម្ល៉េះ។ បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយ នៅពេលរដ្ឋាភិបាលកម្ពុជាបំពេញកាតព្វកិច្ចរបស់ខ្លួន»។
លោកឡាស អូស៊ិនបញ្ជាក់ថា តាមកិច្ចព្រមព្រៀង ប្រាក់បៀរវត្សរបស់បុគ្គលិកខ្មែរជាបន្ទុករបស់រដ្ឋាភិបាលកម្ពុជា។
នេះជាលើកទីពីរហើយនៅឆ្នាំនេះ ដែលបុគ្គលិកជាតិនៅសាលាក្តីខ្មែរក្រហមធ្វើកូដកម្មដោយមិនមកធ្វើការជាបណ្តោះអាសន្ន ដោយសារបញ្ហាប្រាក់ខែ។
យ៉ាងណាក៏ដោយ សម្រាប់បុគ្គលិកអន្តរជាតិ ដែលមានចំនួនប្រហែល១០០នាក់ បានមកបម្រើការងារជាធម្មតាទេ ព្រោះប្រាក់បៀរវត្សរបស់ពួកគេជាបន្ទុករបស់អង្គការសហប្រជាជាតិ។ នេះបើតាមលោកនេត្រ ភក្រ្តា។
មកទល់ពេលនេះ មានជនជាប់ចោទចំនួន៥រូបត្រូវបាននាំមកកាត់ទោស។ ក្នុងនោះលោកកាំង ហ្គេចអ៊ាវ ហៅឌុច ប្រធានគុកទួលស្លែងក្នុងសំណុំរឿង០០១ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ចំណែកឯលោកអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសបានស្លាប់កាលពីខែមិនាក្នុងពេលកំពុងដំណើរការរឿងក្តី និងប្រពន្ធរបស់គាត់គឺអ្នកស្រីអៀង ធារិទ្ធត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយសារមានជំងឺធ្ងន់ធ្ងរ។
ដូច្នេះ នៅសល់តែជនជាប់ចោទចំនួនពីររូបប៉ុណ្ណោះក្នុងសំណុំរឿង០០២ គឺលោកខៀវ សំផន អតីតប្រមុខរដ្ឋរបបខ្មែរអាយុ៨២ឆ្នាំ និងនួន ជា អាយុ៨៦ឆ្នាំជាអតីតប្រធានសភា៕