ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ស្រីលង្កា​សន្យា​ថា​ នឹង​ដក​មន្រ្តី​ស៊ើបការ​ណ៍សម្ងាត់​ចេញ​ពី​តំណែង 


រូបឯកសារ៖​ ប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena ថ្លែងអំឡុងពេលជំនួបជាមួយអ្នកសារព័ត៌មាននៅក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា​ កាលពីថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ 
រូបឯកសារ៖​ ប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena ថ្លែងអំឡុងពេលជំនួបជាមួយអ្នកសារព័ត៌មាននៅក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា​ កាលពីថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ 

នៅ​ពេល​សួរ​ថាតើ​មាន​ការគំរាមកំហែង​អ្វី​ថ្មីៗទៀតទេ​នៅក្នុង​ប្រទេសស្រីលង្កា​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នេះ? លោក Wickremesinghe​ឆ្លើយថា​នៅ​តែ​មាន​អ្នក​រៀបចំ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ប្រទេស​នៅ​ឡើយ។

បន្ទាប់​ពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ​ប្រធានាធិបតី​ប្រទេសស្រីលង្កា​លោក Maithripala Sirisena សន្យា​ថា ​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​មេដឹកនាំ​កងកម្លាំង​សន្តិសុខ​ជាតិ​។ ទង្វើ​នេះជា​ការ​ឆ្លើយតប​ទៅ​នឹង​បរាជ័យ​ក្នុង​ការ​ការពារ​សន្តិសុខ​ ដែល​បណ្តាយ​ឲ្យ​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ថ្ងៃ​បុណ្យ​ប៉ាក (Easter) កាល​ពី​ថ្ងៃអាទិត្យ​ ដែល​ចំនួន​មនុស្ស​ស្លាប់​ឥឡូវនេះ​បាន​កើនឡើង​ដល់ ៣៥៩នាក់។

នៅក្នុង​សេចក្តីថ្លែងការណ៍​ចាក់ផ្សាយ​តាម​ទូរទស្សន៍ជាតិ​កាល​ពី​ថ្ងៃអង្គារ លោកប្រធានាធិបតី Sirisena បាន​ថ្លែង​ថា​ លោក​នឹង​ចាត់​វិធានការយ៉ាងម៉ឹងម៉ាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀតនេះ​ ដើម្បី​ចាត់​ការ​លើ​មន្រ្តី​ណា​ដែល​មិន​បាន​ជូន​ដំណឹង​ដល់​លោក​អំពី​ព័ត៌មាន​សម្ងាត់​ដែល​ខ្លួន​បាន​ទទួល​ដូចជា ​ការ​វាយប្រហារ​ដែល​អាច​កើតឡើង​ក្នុង​ពេល​ឆាប់ៗ។

សេចក្តីរាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា​ ភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​ប្រទេសឥណ្ឌា​បាន​ជូនដំណឹង​ជា​ច្រើន​ដង​ដល់​ប្រទេស​ស្រីលង្កា ​និង​ថា​ខ្លួន​ប្រមូល​បាន​ព័ត៌មាន​លម្អិត​ជាច្រើន​អំពី​ក្រុមសកម្មប្រយុទ្ធ​ឥស្លាម National Thowfeek Jamaath ​ឬ​ហៅកាត់​ថា NTJ ​ដែល​ជា​ក្រុម​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ជា​អ្នកធ្វើការ​វាយប្រហារ​គ្រាប់​បែក​អត្តឃាត​នេះ។

រដ្ឋាភិបាល​ប្រទេស​ស្រីលង្កា​ក៏​កំពុង​ប្រឈម​នឹង​ការពិនិត្យពិច័្ចយ​មើល​ថាតើ​ជម្លោះ​នយោបាយ​ដ៏ជូរចត់​រវាង​លោកប្រធានាធិបតី Sirisena និង​លោកនាយករដ្ឋមន្រ្តី Ranil Wickremesinghe អាច​ជា​មូលហេតុ​នៃ​បរាជ័យ​ក្នុងការ​ចាត់​វិធានការទប់ស្កាត់​ បន្ទាប់​ពី​បាន​ទទួល​ការព្រមាន​អំពី​ការវាយប្រហារ​នេះ​ដែរ​ឬ​យ៉ាងណា​នោះ។

លោក ​Wickremesinghe កាល​ពី​ថ្ងៃអង្គារ​ម្សិលមិញ​បាន​ទទួល​ស្គាល់ថា​ មាន​បញ្ហា​នៅក្នុង​ទំនាក់ទំនង​រវាង​លោក​ទាំងពីរ​ ប៉ុន្តែ​លោក​ថា​ រាល់​បញ្ហា​ខ្វែងគំនិត​គ្នា​ជាមួយ​លោក Sirisena​ ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ។

នៅ​ពេល​សួរ​ថាតើ​មាន​ការគំរាមកំហែង​អ្វី​ថ្មីៗទៀតទេ​នៅក្នុង​ប្រទេសស្រីលង្កា​បន្ទាប់​ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​នេះ? លោក Wickremesinghe​ឆ្លើយថា​នៅ​តែ​មាន​អ្នក​រៀបចំ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ប្រទេស​នៅ​ឡើយ៕

XS
SM
MD
LG