ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្លឹកឆ្នោត​មិន​បាន​ការ​មាន​ភាគរយ​ច្រើន​ជាង​សំឡេង​គណបក្ស​១៩​ផ្សេង​ទៀត


មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក​​ បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក​​ បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)

សន្លឹក​ឆ្នោត​មិន​បាន​ការ​ជាង​កន្លះ​លាន​សន្លឹក​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃអាទិត្យ​តំណាង​ឱ្យ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ ដែល​អ្នករិះគន់​បានហៅថា​ ជា​ការ​បោះឆ្នោតមិន​ប្រជា​ធិបតេយ្យ។ ​នេះ​បើ​តាម​ពលរដ្ឋ ​និង​ក្រុម​អ្នកវិភាគ​ដែល​បាន​និយាយកាលពី​ថ្ងៃចន្ទ។​

តួលេខ​ពីគណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​បាន​បង្ហាញ​ថា​ សន្លឹក​ឆ្នោត​មិន​បាន​ការ​សរុប​មាន​ចំនួន​៥៩៦.៧៧៥​ ឬស្មើ​នឹង​៨,៦%​នៃ​សន្លឹក​ឆ្នោត​ទាំងអស់​ចំនួន​ជាង​៦.៩៤៦.១៦៤​សន្លឹក។​ ​

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោយ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reurers ថា​វា​ជា​សំឡេង​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹងការបោះឆ្នោត​នេះ​ហើយ​ជា​ទង្វើ​មួយ​ប្រឆាំង​ការ​បង្ខិតបង្ខំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ខុស​ពី​ឆន្ទៈ​របស់​ពួក​គេ។​

លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់ថា ​សន្លឹកឆ្នោត​ខ្លះ​បង្ហាញ​និន្នាការ​ប្រឆាំង​នឹង​ការ​បោះឆ្នោត។​ ប៉ុន្តែលោក​ថា ​មិន​អាច​ប្រៀបធៀប​នឹង​សន្លឹកឆ្នោត​គាំទ្រ​ការ​បោះឆ្នោត​នោះ​ទេ។​

អ្នក​សង្កេតការណ៍​មួយ​ចំនួនអះអាង​ថា ​នៅ​មណ្ឌល​ដែល​លោក​សង្កេត​មើល ​ សន្លឹកឆ្នោត​មិន​បាន​ការ​មាន​ភាគរយ​ច្រើន​ជាង​សំឡេង​របស់​គណបក្ស​១៩​ផ្សេង​ទៀត៕

XS
SM
MD
LG