ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី​ថា​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ជា​រឿង​គួរ​ឲ្យ​ខ្មាស​អៀន


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវបានរំលាយ ថ្លែងនៅក្នុងការ​ហែក្បួនបក្សនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែលត្រូវបានរំលាយ ថ្លែងនៅក្នុងការ​ហែក្បួនបក្សនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣។

លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ បាន​ហៅ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​ថា​ ជា​ការ​ឆបោក​ និង​គួរ​ឲ្យ​អៀនខ្មាស ដោយ​បង្ហាញ​លទ្ធផល​ដែល​មិន​គួរឱ្យ​ភ្ញាក់​ផ្អើល។ ​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​និយាយ​កាល​ពីថ្ងៃចន្ទ​ថា ​ខ្លួន​បាន​ឈ្នះ​អាសនៈ​សភា​ទាំង​អស់​ចំនួន​១២៥​ ក្នុង​ការ​បោះឆ្នោត​ដែល​អ្នក​រិះគន់​និយាយ​ថា​ មិន​សេរី និង​មិន​យុត្តិធម៌។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត បាន​ឱ្យ​ដឹង​ថា​ ជាង​៨២% នៃ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត ​បាន​ទៅ​បោះឆ្នោត។

លោក សម រង្ស៊ី​ និយាយ​ថា សូម្បី​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ធ្វើពហិការ​ផង​នោះ មាន​អ្នក​ចេញទៅ​បោះឆ្នោត​តែ​៦៩,៦១%។​

ដូច្នេះ​តួលេខ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​៨២%​នេះ​ មិន​អាច​ទទួល​បាន​នោះ​ទេ។ ក្រៅពី​នេះ​ លោក ​សម រង្ស៊ី​ បាន​បន្ថែម​ថា​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ទូទាំង​ប្រទេស​បាន​រាយ​ការណ៍​ថា ​ការិយាល័យ​បោះ​ឆ្នោត​ជាច្រើន​ទំនេរ​ ដែល​ធ្វើឱ្យ​តួលេខ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាន់តែ​មិនអាច​ជឿ​បាន។

លោក​បាន​និយាយ​ថា​ អ្នក​បោះឆ្នោត​នៅ​តំបន់​ជនបទ​ត្រូវ​បាន​បង្ខំឱ្យ​បោះឆ្នោត ដែល​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​ច្រើន​ ដែល​ជា​កត្តា​មួយ​ទៀត​បង្ហាញ​ថា ​ការ​បោះឆ្នោត​នេះ​មិន​ប្រជាធិបតេយ្យ។

ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០១៧​ មាន​អ្នក​បោះឆ្នោត​៩០%។

លោក ​សមរង្ស៊ី ​សង្ឃឹម​ថា លោក​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន​ឆាប់ ​ហើយ​ថា ​លោក​ ហ៊ុន សែន ​នឹង​ត្រូវ​គាប​សង្កត់​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ។ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពីឆ្នាំមុន ​បាន​ធ្វើការ​តវ៉ា​នៅ​ស.រ.អា.​និង​នៅប្រទេស​ជាច្រើន​កាល​ពី​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃអាទិត្យ​កន្លង​ទៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG