ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេស្ប៉ាញ​ចង់​បាន​ការ​ធានា​អំពី​ដែនដី​ហ្ស៊ីប្រាល់តា​មុន​គាំទ្រ​ការ​ចាក​ចេញ​របស់​អង់គ្លេស


រូបឯកសារ៖ លោក Pedro Sanchez នាយក​រដ្ឋ​ម​ន្ត្រី​អេស្ប៉ាញ និង​អ្នក​ចរចា​សហភាព​អឺរ៉ុប​អំពី​ការ​ចាក​ចេញ​របស់​អង់គ្លេស​ Michel Barnier ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ កាល​ពី​ខែ​កញ្ញា ២០១៨។
រូបឯកសារ៖ លោក Pedro Sanchez នាយក​រដ្ឋ​ម​ន្ត្រី​អេស្ប៉ាញ និង​អ្នក​ចរចា​សហភាព​អឺរ៉ុប​អំពី​ការ​ចាក​ចេញ​របស់​អង់គ្លេស​ Michel Barnier ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ កាល​ពី​ខែ​កញ្ញា ២០១៨។

ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក​ Donald Tusk ​និង​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​លោក ​Pedro Sanchez​ បាន​ព្រម​ព្រៀង​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ស្តីពី​អនាគត​នៃ ​តំបន់​ហ្ស៊ីប្រាល់តា ​​ដោយ​លុប​បំបាត់​ឧបសគ្គ​សំខាន់​មួយ។

ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក​ Donald Tusk ​និង​នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​លោក ​Pedro Sanchez​ បាន​ព្រម​ព្រៀង​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ថ្ងៃ​សៅរ៍​នេះ​ស្តីពី​អនាគត​នៃ ​តំបន់​ហ្ស៊ីប្រាល់តា ដោយ​លុប​បំបាត់​ឧបសគ្គ​សំខាន់​មួយ។ ​

កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើងមួយ​ថ្ងៃ​មុន​កិច្ច​ប្រជុំ​សហភាព​អឺរ៉ុប​ដែល​មាន​បំណង​ផ្តល់​ការ​យល់​ព្រម​ដល់​កិច្ចព្រម​ព្រៀង​ លើ​ការ​ចារក​ចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប (Brexit)។​

ប្រទេស​អេស្ប៉ាញ​បាន​ទាមទារ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​កិច្ច​ព្រម​ព្រៀង​និង​ការ​ផ្លាស់​ប្តូរ​ក្នុង​សេចក្តី​ប្រកាស​រួម​ស្តីពី​ទំនាក់​ទំនង​ថ្មី​រវាង​សហភាព​អឺរ៉ុប​និង​អង់គ្លេស​ដើម្បី​បញ្ជាក់​ថា​ អនាគត​នៃ​តំបន់​ហ្ស៊ីប្រាល់តា ​ត្រូវ​បាន​សម្រេច​នៅក្នុង​កិច្ច​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ​និង​រដ្ឋាភិបាល​ក្រុង​ឡុងដ៍។ តំបន់​ហ្ស៊ីប្រាល់តា ​ត្រូវ​បាន​ប្រគល់​ឱ្យ​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៧១៣ ប៉ុន្តែ​ប្រទេស​អេស្ប៉ាញ​នៅ​តែ​ទាមទារ​ម​កវិញ។

លោក ​Sanchez ​បាន​ព្រមាន​ថា ​លោក​អាច​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​កំពូល​ ប្រសិន​បើ​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៍និង​សហភាព​អឺរ៉ុប​មិន​បាន​បញ្ជាក់​ពី​សិទ្ធិ​របស់​ប្រទេស​លោក​ក្នុង​ការ​បោះឆ្នោតវេតូ​លើ​កិច្ច​ព្រម​ព្រៀង​នា​ពេល​អនាគត​ពាក់​ព័ន្ធ​នឹង​ដែនដី​ហ្ស៊ីប្រាល់តា។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​សម្រេចបន្ទាប់​ពី​ក្រុម​អ្នក​ចរចា​អង់គ្លេស​និង​អេស្ប៉ាញ​បាន​ជជែក​គ្នា​ពេញ​មួយ​យប់​ជាមួយ​មន្រ្តី​សហភាព​អឺរ៉ុប។​

លោក ​Sanchezថ្លែង​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​អនុញ្ញាត​ឱ្យ​យើង​មាន​ការ​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​ចក្រភព​អង់គ្លេស​ទាក់​ទង​នឹង​ដែន​ដី​ហ្ស៊ីប្រាល់តា។​ លោក​បន្ត​ថា​ ប្រទេស​អេស្ប៉ាញ​នឹង​បោះ​ឆ្នោត​គាំទ្រ​ការ​ចាក​ចេញ​របស់​អង់គ្លេស។

បន្ទាប់​ពី​កិច្ច​ចរចា​ជាមួយ​លោក ​Sanchez ​ ​លោក​ Jean-Claude Juncker​ ប្រធាន​សហភាព​អឺរ៉ុប​បាន​និយាយ​ថា​ «សាមគ្គីភាព​និង​ការ​សន្ទនា​គ្នា​គឺ​ជា​របៀប​ដែល​សហភាព​អឺរ៉ុបស្វែង​រក​ដំណោះ​ស្រាយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG