ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានី​អេស្ប៉ាញ​បិទ​សកម្មភាព​​​ជា​ថ្មី​​ ខណៈ​​​​ប្រទេស​នានា​​ក្នុង​ពិភពលោក​​បន្ត​ប្រយុទ្ធ​ទាំង​លំបាក​នឹង​ជំងឺ​កូវីដ១៩


ស្ត្រីម្នាក់ដើរកាត់ទង់ជាតិអេស្ប៉ាញចំនួន ៥៣.០០០ ដែលដោតលើឧទ្យានមួយដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅរដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
ស្ត្រីម្នាក់ដើរកាត់ទង់ជាតិអេស្ប៉ាញចំនួន ៥៣.០០០ ដែលដោតលើឧទ្យានមួយដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅរដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ដែល​ពិភព​លោក​បាន​ឮ​ព័ត៌មាន​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និងភរិយា​របស់​លោក ​បានឆ្លង​ជំងឺ​កូវីដ១៩​ ប្រទេស​នានា​នៅជុំ​វិញ​ពិភពលោក ​បន្ត​ខិតខំ​ទាំង​លំបាកក្នុង​ការ​បញ្ឈប់​ការ​រាលដាល​នៃ​វីរុស​នេះ និង​សម្រេច​ថា ​ត្រូវ​ដាក់​ការ​រឹតត្បិត​អ្វី​ទៅ​លើ​ប្រជា​ពលរដ្ឋ​របស់​ខ្លួន។​

រដ្ឋធានី Madrid នៃ​ប្រទេស​អេស្ប៉ាញ​ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ​៣ លាន​នាក់ និង​ទីក្រុង​ជិតៗ​នោះ​ ដែល​មាន​ប្រជាពលរដ្ឋ​យ៉ាងតិច​ណាស់​ក៏​ ១០០.០០០ នាក់ បាន​បិទ​សកម្មភាពសកម្ម​សង្គម​មួយ​ផ្នែក​ជា​ថ្មី​ម្តង​ទៀត​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ ដើម្បី​ព្យាយាម​បញ្ឈប់​ការ​កើន​ឡើង​នៃ​ករណីឆ្លង​វីរុស​កូរ៉ូណា។

នៅ​ក្រោម​បទបញ្ជា​ថ្នាក់ជាតិ ពលរដ្ឋក្នុងតំបន់នេះ មិន​ត្រូវ​បាន​អនុញ្ញាតិឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​របស់​ខ្លួន​ លើក​លែង​ទៅ​ធ្វើការងារ សាលា​រៀន ទិញម្ហូបអាហារ​ និង​ទៅ​មន្ទីរពេទ្យ។ រង្គសាល​និង​ភោជនីយដ្ឋាន​ទាំងអស់​ បាន​ត្រូវ​បង្ខំ​ឲ្យ​បិទ​ទ្វា​លឿន​ជាង​ពេល​ធម្មតា និង​កាត់បន្ថយ​ចំនួន​កៅអី​សម្រាប់អតិថិជនចំនួន ​៥០ ​ភាគរយ។

ទ្វីប​អឺរ៉ុប​ទាំង​មូល​កំពុង​ជួប​ប្រទះ​នឹង​ការ​កើន​ឡើង​ជា​ថ្មី​នៃ​ករណី​ឆ្លង​ច្រើន​នៃ​ជំងឹ​កូវីដ១៩ ដោយ​ប្រទេស​អេស្ប៉ាញ​ កំពុង​នាំ​មុខ​ការ​ឆ្លង​ថ្មី​ ៣០០ ​នាក់​ ក្នុង​ប្រជាជន​ ១ ​សែន​នាក់៕

XS
SM
MD
LG