ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្មវិធី​ពានរង្វាន់​មួយ​ទទួល​ស្គាល់​កិច្ចការ​របស់​សហគមន៍​អាស៊ី​អាមេរិកាំង


មជ្ឈមណ្ឌល​ Southeast Asia Resource Action Center បាន​រៀបចំ​កម្មវិធី​ផ្តល់​ពានរង្វាន់​ឈ្មោះ «‍Southeast Asian American Trailblazers Awards» ដែលនឹង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃសុក្រ ទី១៣ ខែតុលា​ ដើម្បី​ទទួលស្គាល់​ស្នាដៃវិជ្ជមាន​របស់សកម្មជន យុទ្ធនាការ និងអង្គការឆ្នើម​ចំនួន​៦។

លោក Many Uch សកម្មជន​ខ្មែរ​អាមេរិកាំង​ យុទ្ធនាការ​ ReleaseMN8 និង​អង្គការ Khmer Girls in Action គឺជា​ជ័យ​លាភី​ក្នុង​ចំណោម​សកម្មជន និង​អង្គការ​ឆ្នើម​ទាំង​៦​ ដែល​នឹង​ទទួល​ពាន​រង្វាន់​នៅ​ល្ងាច​ថ្ងៃសុក្រ​នេះ។

មជ្ឈមណ្ឌល​ Southeast Asia Resource Action Center នឹង​រៀបចំ​កម្មវិធី​ផ្តល់​ពានរង្វាន់​ឈ្មោះ «‍Southeast Asian American Trailblazers Awards» ដែល​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃសុក្រ ទី១៣ ខែតុលា​នេះ ដើម្បី​ទទួល​ស្គាល់​ភាព​ក្លាហាន ការ​តស៊ូ និង​ការ​បេ្តជ្ញាចិត្ត​របស់​សហគមន៍​អាស៊ីអាគ្នេយ៍​នៅ​ជុំវិញ​សហរដ្ឋ​អាមេរិក ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​តាម​សហគមន៍​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន។

លោក Many Uch សកម្មជន​ខ្មែរ​អាមេរិកាំង​ យុទ្ធនាការ​ ReleaseMN8 និង​អង្គការ Khmer Girls in Action គឺជា​ជ័យ​លាភី​ក្នុង​ចំណោម​សកម្មជន និង​អង្គការ​ឆ្នើម​ទាំង​៦​ ដែល​នឹង​ទទួល​ពាន​រង្វាន់​នៅ​ល្ងាច​ថ្ងៃសុក្រ​នេះ។

លោក Many Uch សកម្ម​ជន​ខ្មែរ​អាមេរិកាំង​ម្នាក់ បាន​បង្កើត​ក្រុម​សកម្មជន​មួយ​ហៅ​ថា F.I.G.H.T. (Formerly Incarcerated Group Healing Together) នៅឆ្នាំ​២០១៥ ដែល​ស្ថិត​នៅ​រដ្ឋ​វ៉ាស៊ីនតោន ដើម្បី​ជួយ​ខាង​ផ្នែក​ចំណេះដឹង និង​គាំពារ​មតិ​ដល់​សមាជិក​នៃ​សហគមន៍​អាស៊ី​អាមេរិកាំង​ដែល​កំពុង​ជាប់​ទោស​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង។ លោក Many Uch ធ្លាប់​បាន​ជាប់​ទោស និង​បាន​រង​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា​វិញ​តាម​ច្បាប់​អន្តោប្រវេសន៍​អាមេរិក​កាលពី​ឆ្នាំ​១៩៩៧។

កាលនៅ​ក្នុង​ពន្ធនាគារ លោក​បាន​សិក្សា​រៀនសូត្រ​អំពី​ច្បាប់​អន្តោប្រវេសន៍​អាមេរិក និង​បង្កើត​ជា​ក្រុម​សិក្សា​គាំពារ​តូចមួយ​នៅក្នុង​មន្ទីរ​ឃុំឃាំង​ដើម្បី​ជួយ​សមាជិក​អាស៊ីអាមេរិកាំង​ផ្សេង​ទៀត​ដែល​ជាប់​ឃុំឃាំង​។ ក៏ប៉ុន្តែ លោក​ត្រូវបាន​អភិបាល​រដ្ឋ​វ៉ាស៊ីនតោន​លើក​លែង​ទោស ហើយ​បាន​បន្ត​សកម្មភាព​គាំពារ​ដល់​សមាជិក​អាស៊ីអាមេរិកាំង​ជាច្រើន​នាក់​ដែល​ជាប់ទោស​នៅ​មន្ទីរឃុំឃាំង​ Clallam Bay prison នៅ​រដ្ឋ​វ៉ាស៊ីនតោន។

យុទ្ធនាការ​ ReleaseMN8 គឺ​ជា​សកម្មជន​មួយ​ក្រុម​នៅ​រដ្ឋមីនីសូតា ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​សមាជិក​ក្រុម​គ្រួសារ​ និង​សហគមន៍​ខ្មែរ​អាមេរិកាំង ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​សមាជិក​ខ្មែរ​អាមេរិកាំង​៨នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា។

យុទ្ធនាការ​ ReleaseMN8 នេះ ដែល​ត្រូវបាន​បង្កើត​ឡើង​កាលពី​ខែសីហា ឆ្នាំ​២០១៦ បានប្រមូល​ផ្តុំ​អ្នក​ជំនាញ និង​មតិ​គាំពារ​ប្រឆាំង​នឹង​ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរអាមេរិកាំង​ដែល​ធ្លាប់​មាន​ទោស​ពី​អតីតកាលទៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​មិន​មាន​ភាព​មនុស្សធម៌ តាមរយៈ​ការ​ប្រមូល​ផ្តុំ​សហគមន៍ ការ​អប់រំ​តាម​សហគមន៍ និង​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។​

ក្នុង​ចំណោម​បុរស​ខ្មែរ​អាមេរិកាំង​ទាំង​៨នាក់​នេះ បុរស​បី​នាក់​ត្រូវបាន​ចៅក្រម​អន្តោប្រវេសន៍​ចេញ​សេចក្តី​សម្រេច​ឲ្យ​រួច​ផុត​ពី​ការ​បញ្ជូន​ខ្លួន​ទៅ​ប្រទេស​កម្ពុជា។

អង្គការ​សកម្មភាព​យុវនារី​ខ្មែរ (Khmer Girls in Action) បាន​ធ្វើ​កិច្ចការ​ដើម្បី​លើក​កម្ពស់​ការ​ចេះដឹង សមភាព​យេនឌ័រ និង​យុត្តិធម៌​ខាង​សេដ្ឋកិច្ច​ដល់​យុវជន​យុវនារី​ខ្មែរ​អាមេរិកាំង សហគមន៍​ខ្មែរ​អាមេរិកាំង​ និង​សហគមន៍​អាស៊ីអាមេរិកាំង​នៅ​ទូទាំង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ដែល​មាន​ពលរដ្ឋ​ខ្មែរអាមេរិកាំង​ច្រើន​ជាង​គេ​បង្អស់​រស់នៅ។

អង្គការ​សកម្មភាព​យុវនារី​ខ្មែរ ត្រូវបាន​បង្កើត​ឡើងកាលពី​ឆ្នាំ​១៩៩៧ ហើយ​ក្រុម​យុវជន​និង​យុវនារី​ជា​ច្រើន​នាក់​ដែល​ទទួល​បាន​សេវាកម្ម​ពី​អង្គការ​នេះ បាន​ទទួល​ឱកាស​ការងារ​ល្អ​ក្នុង​សង្គម និង​កំពុង​ចូលរួម​បំពេញ​ការងារ​ជួយ​ដល់​សហគមន៍​របស់​ពួក​គេ​វិញ។

រីឯ​ជ័យលាភី​បី​ផ្សេង​ទៀត​ត្រូវបាន​ប្រគល់​ឲ្យអង្គការ Southeast Asia Coalition (SEAC) ដែល​ធ្វើ​កិច្ចការ​ផ្តោត​លើ​ការ​ផ្លាស់ប្តូរ​បែប​កែទម្រង់​ទៅ​មុខ​ដោយ​វឌ្ឍនភាព លោក Bao Phi នាយក​កម្មវិធី​សិក្សា​នៃ​មជ្ឈមណ្ឌល Loft Literary Center និង​ជា​អ្នក​និពន្ធ​កំណាព្យ​ដ៏​ឆ្នើម​ម្នាក់ ដែល​ផ្តោត​លើ​បញ្ហា​រើសអើង និង​ការ​ខ្វះតំណាង​របស់​សហគមន៍​អាស៊ីអាមេរិកាំង​នៅ​សហរដ្ឋ​អាមេរិក ហើយ​អង្គការ Fresno Center for New Americans (FCNA) ដែល​ធ្វើ​កិច្ចការ​ផ្តោត​លើការ​គាំពារ​ដល់​អតីត​ជនភៀស​ខ្លួន​អាស៊ី​ដែល​មក​រស់នៅ​សហរដ្ឋ​អាមេរិក និង​ផ្តល់​សេវាកម្ម​ខាង​ផ្នែក​អប់រំ ឱកាស​ការងារ ​អន្តោប្រវេសន៍ និង​ខាង​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត។

ចាប់តាំង​ពី​ឆ្នាំ​១៩៧៩​មក មជ្ឈមណ្ឌល Southeast Asia Resource Action Center (SEARAC) ដែល​បាន​រៀបចំ​ជា​កម្មវិធី​ផ្តល់​ពានរង្វាន់​នេះ​ឡើង ធ្វើ​កិច្ច​ការងារ​ពង្រឹង​អំណាច​ក្នុង​សហគមន៍​ឡាវ ខ្មែរ និង​វៀតណាម​នៅ​ជុំវិញ​សហរដ្ឋអាមេរិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG