លោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូងបានសូមទោសជាលើកទីពីរ នៅក្នុងសុន្ទរកថាទីកាន់ជនរួមជាតិនៅថ្ងៃសុក្រនេះ ដែលជាការថ្លែងបន្ថយការគំនាបដែលបង្ខំឲ្យលោកស្រីចុះចេញពីតំណែង ដោយសាររឿងអាស្រូវអំពីអំពើពុករលួយដែលបានធ្វើឲ្យរដ្ឋាភិបាលរបស់លោកស្រីដំណើរការរអាក់រអួល។
លោកស្រី Park Geun-hye និយាយថា លោកស្រីសោកស្តាយជាខ្លាំង និងបានសូមទោសប្រជាពលរដ្ឋកូរ៉េខាងត្បូង ដែលបានមានជំនឿលើលោកស្រីក្នុងនាមជាប្រធានាធិបតី។ លោកស្រីបន្តថា បញ្ហានេះបានប៉ះពាល់បេះដូងរបស់លោកស្រី ហើយធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូងឈឺចិត្តយ៉ាងខ្លាំង។
ការស៊ើបអង្កេតរឿងអាស្រូវមានទឹកប្រាក់ច្រើនលានដុល្លាររៀបចំផែនការដោយលោកស្រី Choi Soon-sil ដែលជាមិត្តភក្តិដ៏យូររបស់លោកស្រីប្រធានាធិបតីនោះ បានធ្វើឲ្យខូចមុខមាត់នយោបាយរបស់លោកស្រី Park Geun-hye ដែលមានឈ្មោះថា ជាមេដឹកនាំមិនអាចចេះពុករលួយ។ អ្នកជំនួយការកំពូលរបស់លោកស្រីបានលាលែងពីតំណែង ដើម្បីប្រឈមនឹងការកាន់ទោស ដែលធ្វើឲ្យលោកស្រី Park Geun-hye កាន់តែឯកោ និងគ្មានអំណាច៕