ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​គាំទ្រ​ទៅ​លើ​លោក​ស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មាន​ការ​ធ្លាក់​ខ្លាំង​ ក្រោយ​ផ្ទុះ​ឡើង​រឿង​អាស្រូវ​


ក្រុម​បាតុករ​កាន់​រូប​លោកស្រី​ប្រធានាធិបតី Park Geun-hye និង​លោក Choi Soon-sil ក្នុង​ពេល​បាតុកម្ម​ឲ្យ​លោក​ស្រី​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

ការ​គាំទ្រ​ទៅលើ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោកស្រី Park Geun-hye បាន​ធ្លាក់​ចុះ​នៅ​សប្តាហ៍​ចុង​ក្រោយ​នេះ​ ដោយ​សារតែ​រឿង​អាស្រូវ​ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពាសពេញ​ប្រទេស។ យោង​តាម​ការស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​កាសែត Naeil Daily ការ​គាំទ្រ​លោកស្រី Park បាន​ធ្លាក់ចុះ​ដល់​ខ្ទង់​រាយ។ ការ​ស្ទង់​មតិ​ជាតិ​ផ្សេងៗ​ទៀត​បាន​រកឃើញ​ថា​ ការ​គាំទ្រ​ទៅ​លើ​លោកស្រី​ខ្ពស់​ជាង​កាសែត Naeil Daily បន្តិច ​តែ​មិន​ច្រើន​នោះទេ។

អ្នក​ដែល​នៅ​ពី​ក្រោយ​រឿង​អាស្រូវ​នោះ​គឺលោកស្រី Choi Sun-sil ដែល​ជា​មិត្ត​ជិតស្និត​របស់​លោកស្រី Park ដែល​ឪពុក​របស់​លោកស្រី Choi គឺជា​អ្នក​ប្រឹក្សាយោបល់​របស់​លោក​ស្រី​ប្រធានាធិបតី។ លោកស្រី Choi ក៏​រង​ការ​ចោទ​ប្រកាន់​ថា​ជា​មនុស្ស​អូមអាម ដែល​ក្រុម​អ្នក​រិះគន់​បាន​អះអាង​ថា ​លោកស្រីជា​មនុស្ស​ដែល​ជឿ​សុប​ទៅ​លើ​សាសនា។

សាធារណជន​មាន​ការ​ខឹងសម្បារ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដែល​លោកស្រី អាច​មាន​ឥទ្ធិពល​មិន​ត្រឹម​ត្រូវ​ទៅលើ​ប្រមុខរដ្ឋ​របស់​ពួក​គេ ដែលបាន​បង្ក​ឲ្យ​មាន​មនុស្ស​រាប់ពាន់​នាក់​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​តាម​ដង​ផ្លូវ​នៅ​ទីក្រុង​សេអ៊ូល ហើយ​ពាក្យ​ថាទម្លាក់​ពី​តំណែង​ និង​លាលែង​តំណែង​ គឺជា​ពាក្យ​ដែល​ត្រូវ​បាន​គេ​ស្វែងរក​នៅ​លើ​គេហទំព័រ​ស្វែង​រក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​កូរ៉េ Naver និង Daum ច្រើន​បំផុត។

រឿង​អាស្រូវ​ទាំង​នេះ​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ សូម្បី​តែ​លោក Lee Myung-bak អតីត​ប្រធានាធិបតី បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ កាលពី​ឆ្នាំ២០១២ ចំពោះ​រឿង​អាស្រូវ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្អូន​ប្រុស​របស់​លោក៕

XS
SM
MD
LG