ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​កូរ៉េ​ខាង​ត្បូង​រើ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​ទៅ​កន្លែង​វាយ​កូន​គោល


ពលរដ្ឋ​នៅ​ក្នុង​តំបន់​ជនបទ​មួយ​លើក​បដា​តវ៉ា​ជាមួយ​នឹង​គម្រោង​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល THAAD នៅ​ក្នុង​សង្កាត់​របស់​ពួកគេ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ប្រទេស​កូរ៉េខាង​ត្បូង ​បាន​ប្រកាស​ពី​ទី​កន្លែង​ថ្មី​សម្រាប់​អង្គការ​ការពារ​កាំជ្រួច​ផ្លោងមីស៊ីល​ជឿន​លឿន​របស់​សហរដ្ឋ​អាមេរិក។

ក្រសួង​ការពារ​ប្រទេសបាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ខ្លួន​មាន​បំណង​ដាក់​ប្រព័ន្ធ​កាំជ្រួច​ផ្លោង​មីស៊ីល THAAD នៅ​កន្លែង​វាយ​កូន​គោល។

នៅ​ដើម​ឆ្នាំ​នេះ ​សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង ​បាន​យល់​ស្រប​គ្នា​ថា ប្រព័ន្ធ​កាំជ្រួច​ផ្លោង​មីស៊ីល THAAD ​នឹង​ត្រូវ​ដាក់​នៅ​កន្លែង​មូលដ្ឋាន​កាំជ្រួច​មីស៊ីលនៅ​ក្នុង​ស្រុក Seongju ​ស្ថិត​នៅ​តំបន់​ជន​បទ​នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​សេអ៊ូល។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​អ្នក​ស្រុក​ដែល​ជំទាស់​ប្រឆាំង​និយាយថា ​ប្រព័ន្ធ​កាំជ្រួច THAAD ​នេះ បាន​បណ្តាល​ឲ្យ​មាន​ការ​ព្រួយ​កង្វល់​ដល់​បញ្ហា​សុខភាព​ និង​បរិស្ថាន ​ហើយ​និង​ធ្វើ​ឲ្យ​តំបន់​នោះ​ក្លាយ​ជា​ទិសដៅរបស់​ប្រទេស​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាង​ជើង ​បាន​គំរាម​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​សងសឹក​ប្រឆាំង​នឹង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល THAAD នេះ​ហើយ​និង​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ត្បូង​ក្លាយ​ជា​សមុទ្រ​ភ្លើង ​និង​ផេះ។

ទីកន្លែង​ថ្មី​នេះ ស្ថិត​នៅ​កន្លែង​វាយ​កូន​គោល​ដែល​ស្ថិត​នៅ​ចម្ងាយ​១៨​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​មូលដ្ឋាន​ទ័ព​អាកាស។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​និង​សេអ៊ូល ​បាន​ព្រម​ព្រៀង​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល THAADនៅ​ឆ្នាំ​នេះ​បន្ទាប់​ពី​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​ និង​អាវុធ​នុយក្លេអ៊ែរ​ជា​រឿយៗ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

ពួក​មន្រ្តី​ចិន ជំទាស់​ការ​ដាក់​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល THAADនៅ​ក្នុង​តំបន់ ​ដោយ​និយាយ​ថា ​ប្រព័ន្ធ​រ៉ាដា​នេះ ​មានសមត្ថភាព​ធ្វើ​ចារកម្ម​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន៕

XS
SM
MD
LG