ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាង​ត្បូង​ស្ទាក់​ស្ទើរ​ក្នុង​កិច្ចចរចា​សារជាថ្មីជាមួយកូរ៉េខាងជើង


រូប​ឯកសារ៖ លោក​ស្រី​ Park Geun-hye ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។ កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ គ្មាន​ផែន​ការ​ភ្លាម​ៗ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ Kim Jong Un​​ ឱ្យ​មាន​ការកែលម្អ​ទំនាក់ទំនង​ទ្វេភាគី​នោះ​ទេ។​
រូប​ឯកសារ៖ លោក​ស្រី​ Park Geun-hye ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។ កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ គ្មាន​ផែន​ការ​ភ្លាម​ៗ​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ Kim Jong Un​​ ឱ្យ​មាន​ការកែលម្អ​ទំនាក់ទំនង​ទ្វេភាគី​នោះ​ទេ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ប្រទេស​កូរ៉េ​ខាង​ត្បូងបាន​ឆ្លើយ​តប​ដោយ​ប្រុង​ប្រយ័ត្ន​ដល់​ការ​អំពាវនាវ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក​ Kim Jong Un ឱ្យ​មាន​ការកែលម្អ​ទំនាក់ទំនង​ទ្វេភាគី។

នៅ​ក្នុង​សារ​របស់​លោក​នៅ​ថ្ងៃ​ចូលឆ្នាំ​ថ្មី ​មេដឹកនាំនៃ​ប្រទេស​កូរ៉េ​ខាង​ជើង​រូប​នេះ​បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ (Pyongyang) «នឹង​ខិតខំ​ប្រឹង​ប្រែង​ខ្លាំង​ក្លា​ ដើម្បី​អភិវឌ្ឍ​កិច្ចចរចា​អន្តរកូរ៉េ​និង​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី។»

ជា​ការ​ឆ្លើយតប​ លោក Jeong Joon-hee ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​បង្រួបបង្រួម​ប្រទេស​ជាតិ​នៃ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ គ្មាន​ផែនការ​ជា​បន្ទាន់​ដើ​ម្បី​ស្នើ​ធ្វើ​កិច្ចចរចា​ថ្មី​ណាមួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ទេ។​

លោក Jeong បាន​ឆ្លើយតប​នឹង​ការរិះគន់​ដ៏​ខ្លាំង​មួយ​ដែល​លោក Kim បាន​សំដៅ​ចំពោះ​ប្រទេស​កូរ៉េខាង​ត្បូង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​នៅ​ពេល​មេដឹកនាំ​កូរ៉េខាង​ជើង​រូប​នេះ​បាន​ហៅ​គោលដៅ​បង្រួបបង្រួម​ប្រទេស​ជាតិ​ដោយ​សន្តិវិធី​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ Park Geun-hye ថា​ជា​ទម្រង់​ក្លែង​បន្លំ​មួយ​នៃ​ «ការ​ប្តូរ​របប​គ្រប់គ្រង»ក្នុង​ប្រទេស​កូរ៉េខាង​ជើង។

លោក​ Jeong Joon-hee បាន​និយាយ​ថា​ «យើង​សុំ​ដល់​កូរ៉េខាង​ជើង​ឱ្យ​ប្រឈម​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ ដើម្បី​បង្កើត​មូលដ្ឋាន​មួយ​នៃ​ការ​បង្រួបបង្រួមប្រទេស​ជាតិ​ដោយ​សន្តិវិធី​និង​ខិតខំ​ប្រឹងប្រែង​បង្កើត​សម័យ​មួយ​នៃ​ការបង្រួប​បង្រួម​ប្រទេស​ជាតិ​ជាថ្មី​នៅ​លើ​ឧបទ្វីប​កូរ៉េ​តាម​រយៈ​ការទុកចិត្តគ្នា​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ»៕

XS
SM
MD
LG