ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញា​ចង់​ឲ្យ​​កាត់​ទោស​ប្រធាន​ក្រុមហ៊ុន ​Samsung ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ


លោក Lee Jae-yong (អាវខ្មៅ) អនុប្រធាន​ក្រុមហ៊ុន​ Samsung បាន​មក​ដល់​សវនាការ​នៅតុលាការ​ក្នុង​ស្រុក​ នៃ​​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា។
លោក Lee Jae-yong (អាវខ្មៅ) អនុប្រធាន​ក្រុមហ៊ុន​ Samsung បាន​មក​ដល់​សវនាការ​នៅតុលាការ​ក្នុង​ស្រុក​ នៃ​​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា។

រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ក្នុង​ការ​អះអាង​ពេល​សន្និដ្ឋាន​ចុង​ក្រោយរបស់​ពួកគេ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​ចង់​ឲ្យ​កាត់​ទោស​ប្រធាន​ក្រុមហ៊ុន​ Samsung ​លោក ​Lee Jae-yong​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នយោបាយ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ទម្លាក់​និង​បណ្តេញ​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​គឺ​លោកស្រី ​Park Geun-hye ចេញ​ពី​តំណែង។

ក្រុម​រដ្ឋអាជ្ញា​និយាយ​ថា ​លោក ​Lee ​បាន​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ដល់​មូលនិធិ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​ចំនួន​ពីរ​ដែល​ដំណើរការ​ដោយ​លោកស្រី ​Choi Soon-sil ​ដែល​ជា​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​ម្នាក់​របស់​លោកស្រី​ប្រធានាធិបតី ​Park ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​សម្រេច​ចិត្ត​មួយ​ដោយ​ទីភ្នាក់ងារ​ប្រាក់​បៀរវត្សន៍​ជាតិ​ទៅ​លើ​ការ​រួម​បញ្ចូល​សាខា​ក្រុមហ៊ុន Samsung ចំនួន​ពីរ បើ​ទោះ​ជា​អាច​មាន​ការ​ខាតបង់​ប្រាក់​ជាង​១០០​លាន​ដុល្លារ​ក៏​ដោយ។

ការ​រួមបញ្ចូល​គ្នា​នេះ​នឹង​ជួយ​ត្រួស​ត្រាយ​ផ្លូវ​ដល់​លោក ​Lee​ ក្នុង​ការ​កាន់​កាប់​កេរមរតក​ទាំង​មូល​ពី​ឳពុក​របស់​លោក​ដែល​កំពុង​មាន​ជំងឺ។ ​ប៉ុន្តែ​លោក Lee បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ។

គេ​រំពឹង​ថា ​រដ្ឋអាជ្ញា​នឹង​ចេញ​សាលក្រម​នៅ​ចុង​ខែ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG