ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សាសន្តិសុខជាតិ​របស់​សហរដ្ឋអាមេរិក​លាលែង​ពី​តំណែង


ទីប្រឹក្សាសន្តិសុខជាតិ​ទូទៅ​ លោក Michael Flynn កំពុង​ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី០១ កុម្ភៈ ២០១៧។
ទីប្រឹក្សាសន្តិសុខជាតិ​ទូទៅ​ លោក Michael Flynn កំពុង​ថ្លែង​សុន្ទរកថា​នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី០១ កុម្ភៈ ២០១៧។

លោក Michael Flynn ទីប្រឹក្សា​សន្តិសុខ​ជាតិ​ស.រ.អា.បាន​លាលែង​ចេញ​ពីតំណែង​ហើយ​នៅបន្ទាប់​ពីមាន​របាយការណ៍ជា​ច្រើន​ថា​លោកបាន​នាំ​ឱ្យ​ពួក​មន្ត្រី​រដ្ឋបាល​យល់ខុស​អំពីការ​ទាក់ទង​របស់​លោកជាមួយ​ប្រទេសរុស្សី។​

នៅ​ក្នុង​លិខិត​សុំលាលែង​ចេញ​ពី​តំណែង​របស់លោក​ លោក​ Flynn បាននិយាយ​ថាត្រួសៗ​ដោយ​អចេតនា​ប្រាប់​លោក Mike Pence ដែល​កាលនោះ​ជា​អនុប្រធានាធិបតី​ស.រ.អា.ជាប់ឆ្នោត​និង​មន្ត្រី​អាមេរិកាំងឯទៀតៗ​ជាមួយ​ព័ត៌មាន​មិន​សព្វគ្រប់​ទាក់ទិន​នឹង​ការ​និយាយ​ទូរស័ព្ទ​របស់​លោកជាមួយ​ឯកអគ្គរដ្ឋទូត​រុស្សី​ប្រចាំ​ស.រ.អា.។

របាយការណ៍​នៅ​ក្នុង​កាសែត​ Washington Post និង​កាសែត​ New York Times កាលពី​ថ្ងៃ​សុក្របានចែង​ថា​លោក Flynn បាន​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្សីអំពី​ការ​ដាក់ទណ្ឌកម្ម​រដោយរដ្ឋបាល​លោក​អូបាម៉ា ​លើ​ប្រទេស​រុស្សី​ ទោះ​ណា​ជាមាន​ការ​បដិសេធ​ពី​រដ្ឋបាល Trump ថា​ការ​និយាយ​គ្នានោះ​គ្មានទាក់ទិន​នឹង​ការ​ដាក់ទណ្ឌកម្មក៏​ដោយ។​

ពួក​សមាជិក​ព្រឹទ្ធសភា​មួយ​ចំនួននៃគណបក្ស​ប្រជាធិបតេយ្យបានអំពាវ​នាវ​ឱ្យមានការ​ស៊ើបអង្កេត​អំពី​លោក Flynn។​ ចំណែក​ឯអ្នកទៀតៗ​បានសុំឱ្យ​លោក​ Trump ដកលោកចេញពី​តំណែងដើម្បី​មន្ត្រី​ស៊ើប​ការសម្ងាត់​ពិនិត្យសើរើ​ជា​ថ្មី​អំពី​ការ​ស៊ើបអង្កេត​ខាង​សន្តិសុខ​អំពី​លោកផង​ដែរ។​

ជន​អនាមិក​៩​នាក់ត្រូវ​ពណ៌នា​ថា​ជា​មន្ត្រី​នៅ​ពេលបច្ចុប្បន្ននិង​ជា​អតីត​មន្ត្រី​ស.រ.អា.​បាននិយាយ​ប្រាប់​សារព័ត៌មាន​ Washington Post ថា​លោក Flynn និង​ឯកអគ្គរដ្ឋទូតរុស្សី​ Sergey Kislyak បានពិភាក្សា​គ្នា​អំពី​ការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្សី​ដោយ​រដ្ឋបាល​លោក​អូបាម៉ា ក្រោយ​ពី​មានរឿង​អាស្រូវ​អំពី​ការលបលួច​ចូលមើលទិន្នន័យ​កុំព្យូទ័រ​ ស្តី​ពី​ការ​បោះឆ្នោត។​

ការ​ហៅ​ទូរស័ព្ទ​ទាំង​នេះ​មាន​ឡើង​នៅ​ពេល​ដែលរដ្ឋបាលលោកអូបាម៉ា​គ្រោង​នឹង​ដាក់ទណ្ឌកម្ម​ដែល​នាំ​ឱ្យមាន​ការ​សង្ស័យ​ដោយ​ពួកមន្ត្រី​ខាង​ការ​ស៊ើបការ​សម្ងាត់​ស.រ.អា.​និង​បណ្តាល​ឱ្យមាន​ការ​ស៊ើបអង្កេត​មួយ​ផង​ដែរ៕

XS
SM
MD
LG