ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​សូម៉ាលី​ប្រហារ​ជីវិត​ពួក​សកម្ម​ប្រយុទ្ធ​ al-Shabab​ ចំនួន​៦​នាក់​ ដោយ​មិនមាន​ការ​កាត់ទោស


រូបឯកសារ៖ ពួកសកម្មប្រយុទ្ធ al-Shabab ល្បាតផ្សារមួយ នៅក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។ 
រូបឯកសារ៖ ពួកសកម្មប្រយុទ្ធ al-Shabab ល្បាតផ្សារមួយ នៅក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។ 

សាច់ញាតិ​របស់​អ្នក​ដែល​ត្រូវ​ប្រហារ​ជីវិត​ហើយ​ដែល​បាន​ទាក់ទង​មក​វីអូអេ​ពី​ទីក្រុង​នេះ​​បាន​និយាយ​ថា ​នេះ​ជា​ការ​ប្រហារ​ជីវិត​ដោយ​កង​កម្លាំង​យោធា​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។​​

មន្រ្តី​និង​សកម្មជន​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា ​យោធា​សូម៉ាលី​បាន​ប្រហារ​ជីវិតពួក​សកម្ម​ប្រយុទ្ធ​ al-Shabab​ ចំនួន​៦​នាក់​ដោយ​មិនមាន​ការ​កាត់ទោស។​

លោក​ Farah Mohamed Turba ​មេ​បញ្ជាការ​យោធា​សូម៉ាលី​បានប្រាប់​ VOA​ កាលពី​ថ្ងៃ​អង្គារ​ថា ​«បុរស​ទាំង​នោះ​បានជាប់​គុក​អស់​រយៈ​ពេល​៥​ខែ​មក​ហើយ។​ ពួកគេ​ជា​ផ្នែក​មួយ​នៃ​អង្គ​ភាព​ធ្វើ​ឃាត។ ​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​គេចាប់ខ្លួន​នៅ​ពេល​ដែល​កំពុង​សម្លាប់​ទាហាន​រដ្ឋាភិបាល​ហើយ​ការ​ចាប់ខ្លួន​ជន​នេះ​បាន​នា​ំឱ្យ​យើង​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ទៀត​ ​ហើយ​ទីបញ្ចប់​ យើង​ប្រហារ​ជីវិត​ពួក​គេ»។​

ពួក​សកម្ម​ប្រយុទ្ធ​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃ​អាទិត្យ​ ដោយ​អង្គភាព​ប្រហារ​ជីវិត​នៅ​ក្នុង​ទីក្រុង​ Bardhere​ ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ​ភាគ​និរតីនៃ​រដ្ឋធានី​ Mogadishu។​

ទីក្រុង​ Bardhere ​ដែល​ជា​ទីក្រុង​កសិកម្ម​ដ៏សំខាន់ ​ធ្លាប់​ជា​មូលដ្ឋាន​រឹងមាំ​របស់​ពួក​ al-Shabab នៅ​ក្នុង​តំបន់ ​ប៉ុន្តែ​ទីក្រុង​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​កងទ័ព​ Ethiopia កាលពី​ឆ្នាំ​២០១៥។​

សាច់ញាតិ​របស់​អ្នក​ដែល​ត្រូវ​ប្រហារ​ជីវិត​ហើយ​ដែល​បាន​ទាក់ទង​មក​វីអូអេ​ពី​ទីក្រុង​នេះបាន​និយាយ​ថា ​នេះ​ជា​ការ​ប្រហារ​ជីវិត​ដោយ​កង​កម្លាំង​យោធា​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌។

លោក ​Turba ​បាន​និយាយ​ថា ​ពួក​យោធា​ធ្វើតាម​បញ្ជា​ពី​រដ្ឋមន្រ្តី​ការពារ​ជាតិ​សូម៉ាលី។ថ្មីៗ​នេះ ​នៅ​ពេល​ដែល​ពួក​សកម្ម​ប្រយុទ្ធ​បាន​សម្លាប់​ឧត្តម​សេនីយ៍​យោធា​ជាន់ខ្ពស់​សូម៉ាលី​ពីរ​នាក់​នៅ​ក្នុង​ការ​ផ្ទុះ​មួយ​ មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​និង​រដ្ឋមន្ដ្រី​ការពារ​ជាតិ​បាន​និយាយ​ថា ​ពួក​សកម្ម​ប្រយុទ្ធ​ al-Shabab ​គួរត្រូវ​បាន​សម្លាប់​ភ្លាមៗ។ ​មិន​មាន​សេចក្តី​ថ្លែង​ការណ៍​ជាផ្លូវ​ការ​ពី​ក្រសួង​ការពារ​ជាតិ​ ឬ​ប្រមុខ​កងទ័ព​ជាតិ​សូម៉ាលី​អំពី​ការ​ប្រហារ​ជីវិត​ចុង​ក្រោយ​បំផុត​នេះ​ទេ។ ​កាល​ពី​ឆ្នាំ​២០១៧តុលាការ​យោធា​សូម៉ាលី ​និង​ពួក​al-Shabab ​បាន​សម្លាប់​មនុស្ស​ជាង​១០​នាក់​នៅ​កន្លែង​សាធារណៈ ​ដែល​មាន​មនុស្ស​ពី​៣០​ទៅ​៣០០​នាក់៕

XS
SM
MD
LG