ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​ចំនួន៦​ក្នុង​សហរដ្ឋ​អាមេរិក​ជំទាស់​នឹង​បំរាម​ធ្វើ​ដំណើរ​ថ្មី​របស់​លោក​ប្រធានាធិបតី


លោក Bob Ferguson រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ក្នុង​រដ្ឋ Washington ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​ការ​ឆ្លើយតប​របស់​រដ្ឋ​នេះ​ទៅ​កាន់​បំរាម​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។
លោក Bob Ferguson រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​ក្នុង​រដ្ឋ Washington ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​អំពី​ការ​ឆ្លើយតប​របស់​រដ្ឋ​នេះ​ទៅ​កាន់​បំរាម​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។

រដ្ឋ​៦​ក្នុង​ស.រ.អា.​កំពុង​ជំទាស់​នឹង​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​សើរើ​ជា​ថ្មី​របស់​លោក​ប្រធានាធិបតី​ Donald Trump ដែល​ហាម​ប្រាម​ការ​ធ្វើ​ដំណើរម​ក​ពី​ប្រទេស៦​មាន​ប្រជារាស្ត្រ​ភាគ​ច្រើន​បំផុត​ជា​អ្នក​កាន់​សាសនា​ឥស្លាម។​

រដ្ឋ​ហាវ៉ៃ​បាន​ដាក់​បណ្តឹង​រួច​ស្រេច​ហើយ​ដោយនិ​យាយ​បង្ហាញ​ហេតុផល​ថា​បទ​បញ្ជា​សហព័ន្ធ​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​ពួក​អ្នក​គោរព​សាសនា​ឥស្លាម​ក្នុង​រដ្ឋ​ដែល​ជា​កោះ​នៅ​តាម​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។ ​រដ្ឋ​៥​ទៀត​បាន​រួបរួម​គ្នា​នៅ​ក្នុង​ការ​ជំទាស់​រួម​គ្នា​មួយ​ដល់​បទបញ្ជា​ថ្មីៗ​បំផុត​នេះ​របស់​លោក​ Trump ដែល​មាន​បំណង​ដាក់​ជំនួស​ក្រិត្យ​មួយ​កាលពី​ពេល​មុន​នោះ​ដែល​បាន​ត្រូវ​ហាមឃាត់​ដោយ​តុលាការ​នានា​ក្នុង​ស.រ.អា.។

រដ្ឋ​ Washington នៅ​ជាប់​ឆ្នេរ​សមុទ្រ​ខាង​លិច​នៃ​ស.រ.អា.​ដែល​បាន​បំពេញ​មុខ​នាទី​នាំ​មុខ​មួយ​ក្នុង​ការ​ជំទាស់​នឹង​បទ​បញ្ជា​ដំបូង​របស់​ប្រធានាធិបតី​បាន​សុំ​ឱ្យ​ចៅក្រម​សហព័ន្ធ​ម្នាក់​នៅ​ក្នុង​ក្រុង Seattle បញ្ជាក់​ថា​ បទ​បញ្ជា​មួយ​របស់​តុលាការ​ផ្អាក​ការ​ពង្រឹង​បទ​បញ្ជា​របស់​លោក​ Trumpកាល​ពីថ្ងៃទី​២៧ ខែមករា​ក៏​អាច​អនុវត្ត​បាន​លើ​បទ​បញ្ជា​ថ្មី​ដែល​បាន​ត្រូវ​ចេញ​ដោយ​សេតវិមាន​ដែរ។​

រដ្ឋ Oregon រដ្ឋ​ Minnesota និង​រដ្ឋ​ New York បាន​ចូល​រួម​ជាមួយ​សកម្មភាព​ផ្លូវ​ច្បាប់​របស់​រដ្ឋ​ Washington ហើយ​រដ្ឋ​ Massachusetts បាន​ប្រកាស​កាល​ពី​យប់​ថ្ងៃព្រហស្បតិ៍​ថា​ ខ្លួន​ក៏​នឹង​ចូល​រួម​ក្នុង​សកម្មភាព​នេះ​ដែរ​នៅ​ពេល​ដែល​បណ្តឹង​ដែល​បាន​ត្រូវ​កែ​ប្រែ​នឹង​ដាក់​នៅ​សប្តាហ៍​ក្រោយ។

លោក Bob Ferguson រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​ Washington បាន​មាន​ប្រសាសន៍​ថា​រដ្ឋ​ទាំង​នេះ​មាន​ការ​ជជែក​បង្ហាញ​ហេតុផល​តាម​ផ្លូវ​ច្បាប់​ខ្លាំង​ក្លា៕

XS
SM
MD
LG