ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

១៩:០៥ ២៥.៨.២០២១

សមាជិក​សភា​អាមេរិក​ទៅ​ទស្សនា​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ចំ​ពេល​មាន​ការ​ខិតខំ​ជម្លៀស

សមាជិក​សភា​អាមេរិក​ពីរ​រូប ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់រដ្ឋធានីកាប៊ុលនៃ​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មិន​បាន​ប្រកាស​ជាមុន​កាល​ពី​ថ្ងៃ​អង្គារ ដែល​ពួកគេ​និយាយ​ថា​ ​ដើម្បី​វាយ​តម្លៃ​កិច្ច​ប្រឹងប្រែង​ជម្លៀស​ដែល​កំពុង​បន្ត ​និង​ដាក់​សម្ពាធ​ឱ្យ​លោក​ប្រធានាធិបតី Joe Biden ​ពន្យារ​ពេល​ថ្ងៃកំណត់សម្រាប់ដក​កងទ័ព​អាមេរិក​ដែល​នៅ​សល់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ឱ្យ​ហួស​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា។

សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ពី​សមាជិក​សភាលោក​ Seth Moulton អ្នក​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ Massachusetts និង​សមាជិក​សភាលោក​ Peter Meijer អ្នក​សាធារណរដ្ឋ​មកពី​រដ្ឋ​ Michigan ​សរសេរ​ថា៖ ​«យើង​បាន​ធ្វើ​ទស្សនកិច្ច​នេះ​ដោយ​សម្ងាត់​ ដោយ​និយាយ​អំពី​រឿង​នេះ​ បន្ទាប់​ពី​ការ​ចាកចេញ​របស់​យើង​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​និង​ការ​រំខាន​ដល់​អ្នក​នៅ​មូលដ្ឋាន​ ហើយ​ដោយសារ​តែ​យើង​នៅ​ទីនោះ​ដើម្បី​ប្រមូល​ព័ត៌មាន​ មិនមែន​ដើម្បី​សម្ញែង​ទេ»។

ព័ត៌មាន​លម្អិត

២៣:៣៥ ២៦.៨.២០២១

ការ​ផ្ទុះ​យ៉ាង​តិច​ពីរ​ដងនៅ​ក្រៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ត្រូវ​បាន​រាយការណ៍​

ក្រសួង​ការពារជាតិ​អាមេរិក​បានបញ្ជាក់​នូវ​សេចក្តី​រាយការណ៍​នានា​អំពី​ការ​ផ្ទុះយ៉ាង​តិច​ពីរ​ដង​ដែល​ជា​លទ្ធផល​នៃ​ការ​«វាយប្រហារ​ស្មុគស្មាញ» នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​រដ្ឋធានី​កាប៊ុល​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​និង​ថា​មាន​ចំនួន​ការ​ស្លាប់​និង​របួស​ដែល​គេ​មិន​ទាន់​ដឹង​ចំនួន​ច្បាស់​លាស់។

០៣:៣២ ២៨.៨.២០២១

យោធា​អាមេរិក៖ អ្នក​បំផ្ទុះ​គ្រាប់បែក​នៅ​ក្រៅ​អាកាស​យានដ្ឋាន​កាប៊ុល​គឺតែ​ម្នាក់ មិនមែន​ពីរនាក់​ទេ

ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​ធ្វើ​ឡើង​នៅ​ខាងក្រៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​សម្លាប់​មនុស្ស​ជាង ១០០ នាក់ រួមទាំងបុគ្គលិក​យោធា​អាមេរិក​ផងដែរ តាម​ពិត​មានតែ​ម្នាក់​ទេ គឺ​ខុស​ពី​ការ​ជឿ​ជាក់​ពី​មុន​ដែល​គេ​បាន​គិត​ថាបាន​ធ្វើឡើង​ដោយ​មនុស្ស​ពីរនាក់​នោះ។

០៣:៤៨ ២៨.៨.២០២១

លោក​ Biden ​ប្តេជ្ញា​សងសឹក​លើ​អ្នកវាយ​ប្រហារ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​

លោក​ប្រធានាធិបតី​ Joe Biden ​បាន​ប្តេជ្ញា​សងសឹកអ្នក​ដែលទ​ទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាងក្រៅ​អាកាស​យានដ្ឋាន​ទីក្រុង​កាប៊ុល​ដែល​បាន​សម្លាប់​បុគ្គលិក​យោធា​អាមេរិក​យ៉ាងតិច​១៣​នាក់​និង​ជន​ស៊ីវិល​រាប់សិប​នាក់​ដែល​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីនោះ​ដោយ​សង្ឃឹម​ថា​នឹង​ភៀសខ្លួន​ចេញ​ពី​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​ពួក​តាលីបង់។​

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG