ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)
យន្ដហោះ​យោធា​មួយ​គ្រឿង​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ (AP Photo/Wali Sabawoon)

Live blog: ស្ថានភាពនៅ​អាហ្វហ្គានីស្ថាន

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុងក្រោយ​បង្អស់​អំពី​ស្ថានភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

១៩:៥៩ ២៩.៨.២០២១

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​គំរាមកំហែង​សន្តិសុខ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា អាច​នឹង​មាន​ការ​វាយ​ប្រហារ​មួយ​ទៀត​កើតឡើង​នៅ​អាកាសយានដ្ឋាន​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ក្នុង​អំឡុងពេល ២៤ ទៅ ៣៦ ម៉ោង​ខាង​មុខ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ក្នុង​ទីក្រុង​កាប៊ុល​បាន​ជំរុញ​ពលរដ្ឋ​អាមេរិកាំង​ឲ្យ​ចាកចេញ​ពី​បរិវេណ​អាកាសយានដ្ឋាន​នោះ​។

ព័ត៌មាន​លម្អិត

០៥:២៦ ៣១.៨.២០២១

មន្ត្រី​អាមេរិក​និង​តាលីបង់៖ យោធា​អាមេរិក​ចុង​ក្រោយ​នៅ​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ដក​ចេញ​អស់​ហើយ

យោធា​របស់​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ដាក់​បញ្ឈរជើង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានត្រូវ​បាន​ដក​ចេញ​អស់​ហើយ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់។

លោក​ឧត្តម​សេនីយ៍ Frank McKenzie​ មេ​បញ្ជាការ​បញ្ជាការដ្ឋាន​កណ្តាល​សហរដ្ឋ​អាមេរិក ថ្លែង​ថា នៅ​មាន​ពលរដ្ឋ​អាមេរិកាំង​ក្នុង​ចំនួន​ប៉ុន្មាន​រយ​នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ឡើយ ហើយលោក​ជឿ​ថា​ពួក​គេ​នឹង​នៅ​អាច​ចាក​ចេញ​ពី​ប្រទេស​នេះ​បាន។

ព័ត៌មាន​លម្អិត

០៩:២៥ ៣១.៨.២០២១

សហរដ្ឋ​អាមេរិក​បញ្ចប់​បេសកកម្ម​ដក​កង​យោធា​របស់​ខ្លួន​ចេញ​ពី​អាហ្វហ្គានីស្ថាន ក្រោយ​សង្គ្រាម​រយៈពេល ២០ ឆ្នាំ

នៅ​ក្នុង​រូប​ថត​នេះ​ដែល​ផ្ដល់​ដោយ​បញ្ជាការដ្ឋាន​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក​នេះ បង្ហាញ​រូប​លោក​ឧត្តមសេនីយ៍ Chris Donahue ដែល​ជា​មេបញ្ជាការ​យោធាផ្លូវ​អាកាស​របស់​សហរដ្ឋ​អាមេរិក កំពុង​ដើរ​ឡើង​លើ​យន្ដហោះ​ប្រភេទ C-17 នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ចន្ទ ទី៣០ ខែ​សីហា​។ លោក​គឺ​ជាទាហានសហរដ្ឋ​អាមេរិក​ចុង​ក្រោយ​បង្អស់​ដែល​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។ ​ (U.S. Central Command via AP)

ពន្លឺ​ពី​គ្រាប់​កាំភ្លើង​ដែលត្រូវ​បាន​បាញ់​ឡើង​ទៅ​លើ​នៅ​ពេល​យប់​ដើម្បី​អបអរ​សាទរ ក្រោយ​ពេល​ដែល​យន្ដហោះយោធា​ចុងក្រោយ​របស់​សហរដ្ឋ​អាមេរិក​ហោះ​ចេញ​ពី​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ២០២១ ម៉ោង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ (AFP)

សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ការ​ដក​កង​យោធា​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​ចន្ទ ទី៣០ ខែ​សីហា ដែល​នេះ​ជា​ការ​បញ្ចប់​សង្គ្រាម​រយៈពេល​២០​ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​ក្រុម​សកម្មប្រយុទ្ធ​តាលីបង់​ត្រឡប់​មក​កាន់​អំណាច​នៅ​អាហ្វហ្គានីស្ថាន​ជាថ្មី​ទៀត។

មាន​ការ​បាញ់​កាំភ្លើង​ឡើង​ទៅ​លើ​មេឃ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល បន្ទាប់​ពីសហរដ្ឋ​អាមេរិក​បាន​ដក​កង​យោធា​ចុង​ក្រោយ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ដោយ​បញ្ចប់​នូវ​សង្គ្រាម​រយៈពេល​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ៕

២១:០៩ ៣១.៨.២០២១

លោក Biden នឹង​ថ្លែង​ទៅ​កាន់​ប្រជាជាតិ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​នៅ​អាហ្វហ្គានីស្ថាន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គ្រោង​នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​កងទ័ព​អាមេរិក​ចុង​ក្រោយ​បាន​ដក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​សង្គ្រាម​ពីរ​ទសវត្សរ៍​ជា​ផ្លូវការ​នៅ​ទីនោះ។

ព័ត៌មាន​លម្អិត

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG