អាមេរិកបន្តទំនាក់ទំនងការទូតទទួលជនជាតិអាហ្វហ្គានីស្ថានដែលមានហានិភ័យ
សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងទាក់ទងដោយផ្ទាល់ជាមួយក្រុមតាលីបង់ដើម្បីសុវត្ថិភាពសម្រាប់«មនុស្សទាំងអស់»ដែលកំពុងព្យាយាមធ្វើដំណើរទៅព្រលានយន្តហោះក្រុងកាប៊ុល។ សហរដ្ឋអាមេរិកក៏កំពុងទាក់ទងឲ្យប្រទេសរាប់សិបទទួលជនជាតិអាហ្វហ្គានីស្ថានដែលប្រឈមហានិភ័យផងដែរ ខណៈកំពុងបង្កើនការជម្លៀសពលរដ្ឋអាមេរិកាំង អ្នកការទូតនិងពួកអ្នកសុំសិទ្ធិជ្រកកោនជនជាតិអាហ្វហ្គានីស្ថាន។
អ្នកកាសែតអាហ្វហ្គានីស្ថានម្នាក់ដែលចង់រកកន្លែងសុវត្ថិភាពថាខ្លួន«អស់សង្ឃឹម»
អ្នកកាសែតអាហ្វហ្គានីស្ថាននិយាយថាពួកគេកំពុងរស់នៅដោយភ័យខ្លាចនិងតប់ប្រមល់ដោយសារភាពយឺតយ៉ាវនិងភាពស្មុគ្រស្មាញនៃដំណើរការរកកន្លែងសុវត្ថិភាពនៅក្នុងប្រទេសថ្មី។ អ្នកកាសែតម្នាក់ដែលធ្វើការឲ្យបណ្តាញព័ត៌មានអន្តរជាតិបានប្រាប់ VOA ថា៖ «ខ្ញុំខកចិត្តណាស់។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតមានឡើងចំពោះខ្ញុំទេ។ ខ្ញុំពិតជាភ័យខ្លាចអំពីជីវិតរបស់ខ្ញុំ»។
លោក Biden ប្តេជ្ញាជាថ្មីនឹងជម្លៀសពលរដ្ឋអាមេរិកពីអាហ្វហ្គានីស្ថាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្តេជ្ញាជាថ្មីកាលពីថ្ងៃសុក្រថានឹងរក្សាកម្លាំងទ័ពអាមេរិកដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្គានីស្ថានរ ហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ដែលប្រាថ្នាចង់ចាកចេញ និងពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ដែលបានប្រថុយជីវិតបម្រើការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមនៅទីនោះ ត្រូវបានជម្លៀសចេញ។
លោកប្រធានាធិបតីអាមេរិកបានថ្លែងយ៉ាងដូច្នេះពីសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយមានអមដោយអនុប្រធានាធិបតីអ្នកស្រី Kamala Harris និងរដ្ឋមន្ត្រីការបរទេសលោក Antony Blinken៕
អាមេរិកនឹងបញ្ចប់ការហោះហើរជម្លៀសពលរដ្ឋពីអាហ្វហ្គានីស្ថានឱ្យបានមុនថ្ងៃផុតកំណត់ ៣១ សីហា
ថ្វីបើមានសម្ពាធទាំងក្នុងនិងក្រៅប្រទេសឱ្យពន្យារពេលក៏ដោយ ក៏លោកប្រធានាធិបតី Joe Biden នៅតែប្រកាន់ខ្ជាប់នូវកាលកំណត់ចុងក្រោយថ្ងៃទី៣១ ខែសីហារបស់លោក ដើម្បីបញ្ចប់ការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន។
សេតវិមានបាននិយាយថា រដ្ឋបាលរបស់លោកកំពុងបញ្ចប់ប្រតិបត្តិការជម្លៀសជនស៊ីវិលជា ជនជាតិអាមេរិក អាហ្វហ្គានីស្ថាន និងជនជាតិផ្សេងទៀត ចេញពីប្រទេសអាហ្វហ្គានីស្ថានមុនថ្ងៃ ៣១ សីហា ដើម្បីឱ្យមានពេលសម្រាប់ការដកកងទ័ពអាមេរិកនិងឧបករណ៍យោធា។