ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ អ្នក​វិភាគ​ថា ការ«លាប​ពណ៌»​ទាក់ទង​នឹង​ថ្ងៃ​៧ មករា​ បាន​ធ្វើ​ឲ្យ​កម្ពុជា​បន្ត​បាក់​បែក

  • សុខ ខេមរា

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

លោក​ អ៊ូ វីរៈ​ ថ្លែង​​ថា​ កម្ពុជា​ ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការពិភាក្សា​ស៊ីជម្រៅ​អំពី​បញ្ហា​នេះ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ទូទៅ ​បាន​ទទួល​ស្គាល់​ទាំង​អស់​គ្នា​អំពី​ថ្ងៃ​ដែល​ពលរដ្ឋ​មាន​ការ​បកស្រាយ​ផ្សេងគ្នា​នេះ។

អ្នកវិភាគ​នៅ​កម្ពុជា ​និយាយ​ថា​ កម្ពុជា​ មិន​គួរ​រង​ការ​លាប​ពណ៌​គ្នា​ចំពោះ​ថ្ងៃ៧ មករា​ តទៅទៀត​ទេ ​ដោយសារ​ ការ​ធ្វើ​ដូច្នេះ ​នឹង​នាំ​ឲ្យ​កម្ពុជា​បែកបាក់។​ នេះ​ គឺ​ជា​ការ​អះអាង​របស់​លោក​ អ៊ូ វីរៈ​ ប្រធាន​និង​ជា​ស្ថាបនិក​វេទិកា​អនាគត ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​ Hello VOA​ ប្រចាំខែ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​ អ៊ូ វីរៈ​ បន្ថែម​ថា​ កម្ពុជា​ ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការពិភាក្សា​ស៊ីជម្រៅ​អំពី​បញ្ហា​នេះ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ទូទៅ ​បាន​ទទួល​ស្គាល់​ទាំង​អស់​គ្នា​អំពី​ថ្ងៃ​ដែល​ពលរដ្ឋ​មាន​ការ​បកស្រាយ​ផ្សេងគ្នា​នេះ។

ពលរដ្ឋ​កម្ពុជា​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​កាន់អំណាច​ បាន​ចាត់​ទុក​ថា ​ថ្ងៃ ៧មករា​១៩៧៩​ ជា​ថ្ងៃ​រំដោះ​ជាតិ​ជា​ប្រវត្តិ​សាស្ត្រ។ ប៉ុន្តែ ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​និន្នាការ​ទៅ​រក​គណបក្ស​ជំទាស់ ​បាន​ច្រាន​ចោល​ ដោយចាត់​ទុក​ថ្ងៃ៧​មករា នេះ​ថា​ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​កម្ពុជា​ និង​ចង់​លេប​ទឹកដី​កម្ពុជា​ជា​ប្រវត្តិ​សាស្ត្រ​ដែរ។

លោក ​អ៊ូ វីរៈ បាន​ទទទូច​ថា គណបក្ស​ប្រជាជន​កម្ពុជា​ មិនគួរ​បន្ត​ស៊ី​កេរ ​៧មករា ទៀតទេ ហើយ​គណបក្ស​ជំទាស់​ ក៏​មិនគួរ​លាប​ពណ៌​ថ្ងៃ​នេះ​ដែរ។

លោក​ បាន​បញ្ជាក់​ថា​ ការជជែក​គ្នា នឹង​នាំ​ឲ្យ​ពលរដ្ឋ​កម្ពុជា ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ ហើយ​ប្រជាជនកម្ពុជា​ នឹង​ឈប់​បាក់បែក​គ្នា​តទៅទៀត។

កងទ័ព​វៀតណាម​ ត្រូវ​គេ​ដឹង​ថា​ បាន​ចូល​លុកលុយ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​៧មករា​ឆ្នាំ​១៩៧៩ ​ដើម្បី​វាយ​បណ្តេញ​កងទ័ព​ខ្មែរ​ក្រហម ​ដែល​គេ​ស្តី​បន្ទោស​ថា ​បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ ​ជាង​១​លាន ​៧សែន​នាក់។

កងទ័ព​វៀតណាម ​ត្រូវគេ​ចោទ​ប្រកាន់ថា ​បាន​បន្ត​ធ្វើ​អាណានិគម​លើ​ទឹកដី​កម្ពុជា​រហូត​ដល់ឆ្នាំ​១៩៨៩៕

XS
SM
MD
LG