ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​រដ្ឋាភិបាល​បន្ត​គ្រប​ដណ្តប់​លើ​នយោបាយ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ ព្រិលធ្លាក់នៅវិមានរដ្ឋាភិបាល ខណៈពេលការបិទរដ្ឋាភិបាលនៅតែបន្ត។ 

ក្រុម​អ្នក​ចរចា​មាន​ពេល​វេលា​រហូត​ដល់​ថ្ងៃ​ទី១៥ ​ខែ​កុម្ភៈ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ បើ​ពុំ​ដូច្នេះ​ទេ ​នឹង​ប្រឈម​ការ​បិទ​រដ្ឋាភិបាល​ម្តង​ទៀត។

ការចរចានយោបាយ​កម្រិត​ខ្ពស់​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​ ដែល​អាច​កំណត់​ថាតើ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក នឹង​ធ្លាក់​ចូល​ក្នុង​ការបិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ទៀត​កើត​មាន​នៅ​ពាក់​កណ្តាលខែកុម្ភៈ​ដែរ​ឬទេ។

ក្រុម​របស់​សមាជិក​ព្រឹទ្ធសភា​និង​សភាតំណាង​រាស្រ្តរបស់​គណបក្ស​ទាំង២ ​នឹង​ព្យាយាម​ធ្វើ​ការ​សម្រប​សម្រួលអំពី​ថវិកា​សន្តិសុខ​ព្រំ​ដែន ជា​បញ្ហា​ដ៏​សំខាន់​មួយ​នៃការ​បិទ​រដ្ឋាភិបាល​រយៈ​ពេល​៣៥​ថ្ងៃ​ ដែល​បាន​បញ្ចប់​កាល​ពី​សប្តាហ៍​មុន ​ដែល​ជារយៈ​ពេល​យូរ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​ចរចា​មាន​ពេល​វេលា​រហូត​ដល់​ថ្ងៃ​ទី១៥ ​ខែ​កុម្ភៈ​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ បើ​ពុំ​ដូច្នេះ​ទេ ​នឹង​ប្រឈម​ការ​បិទ​រដ្ឋាភិបាល​ម្តង​ទៀត។

រដ្ឋាភិបាលបាន​បើក​ឡើង​វិញ​បន្ទាប់​ពីប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​ និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជាគណបក្ស​ប្រឆាំង ​បាន​ព្រម​ព្រៀង​ធ្វើ​ការ​ឆ្ពោះ​ទៅកាន់​ការ​សម្រប​សម្រួល​លើ​បញ្ហា​សន្តិសុខ​ព្រំដែន។ ក៏ប៉ុន្តែ ​នៅពេល​ដែល​គណៈ កម្មាធិការសន្និសីទ​សភា​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ​ប្រធានា​ធិបតី​ត្រាំ ​បាន​ផ្ញើរសារ​តាម​ប្រព័ន្ធ Twitter ដោយ​បាន​ធ្វើ​ការ​ព្រមានគណៈកម្មាធិការ​នោះ​ថា ​ពួកគេ​ ​នឹង​ខ្ជះខ្ជាយ​ពេល​វេលា​របស់​ខ្លួន ​ប្រសិនបើ ​មិន​មានការ​ពិភាក្សា​ពី «របង ​ឬជញ្ជាំង​នោះ​ទេ»។

ក្នុង​សេចក្តី​ប្រកាស​នៃ​ការ​បញ្ចប់​ការ​បិទ​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សប្តាហ៍​មុន ​ប្រធានា​ធិប​តី​ត្រាំ ​បាន​ព្រមាន​ពីឧបសគ្គ​កាន់​តែ​ច្រើន​ឡើង​នៅពេល​ខាង​មុខ ​ប្រសិន​បើ ​លោក​មិន​បាន​ទទួល​ថវិកា​សម្រាប់​របង​នៅ​តាម​ព្រំ​ដែន​ទេ​នោះ៕

XS
SM
MD
LG