ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើ​​ព្រះ​សង្ឃ​គួរ​ចូលរួម​សកម្ម​ក្នុង​កិច្ចការ​ប្រទេស​ជាតិ​ឬ​ទេ?

  • សុខ ខេមរា

លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ជា​អ្នកវិភាគ​ឯករាជ្យ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។

វ៉ាស៊ីនតោន៖ អ្នកវិភាគ​បាន​អះអាង​ថា ប្រទេស​កម្ពុជា​គួរ​បញ្ចប់​មន្ទិល​សង្ស័យ​ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ព្រះសង្ឃ​ក្នុង​កិច្ចការ​ប្រទេស​ជាតិ ដោយ​ថ្លែង​ថា ការធ្វើ​ការបង្រ្កាប​ព្រះសង្ឃ​ ចាប់ខ្លួន ប្រើ​អំពើ​ហិង្សា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​និង​មុខ​មាត់​ប្រទេស​កម្ពុជា​ដែល​កាន់​ព្រះពុទ្ធ​សាសនា។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​វាគ្មិន ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។

លោក​ថ្លែង​ថា​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​ទាំងមូល​ត្រូវ​សម្រេច​ចិត្ត​អំពី​រឿង​នេះ​ ទៅ​ថ្ងៃ​អនាគត។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ចំ​ពេល​ដែល​មាន​ការបង្ក្រាប​ដោយ​អំពើ​ឃោរឃៅ​ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​លើ​ក្រុម​ព្រះសង្ឃ​និង​កម្មករ​រោងចក្រ ដែល​គ្រាន់តែ​ទាមទារ​សុំ​ឲ្យ​មាន​ការតម្លើង​ប្រាក់​ខែ​កម្មករ​ដល់ ១៦០​ដុល្លា​សរអា៕
XS
SM
MD
LG