ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគហ៊ុន​ក្រុង​សៀងហៃ​ងើប​រើ​ឡើង​វិញ​ បន្ទាប់​ពី​​​ឡើង​ចុះយ៉ាង​ខ្លាំង​​មួយ​រយៈ​


ក្រុម​អ្នក​វិនិយោគ​តាមដាន​តម្លៃ​ភាគហ៊ុន​នៅ​កន្លែង​ទិញដូរ​មួយ​នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០១៥។
ក្រុម​អ្នក​វិនិយោគ​តាមដាន​តម្លៃ​ភាគហ៊ុន​នៅ​កន្លែង​ទិញដូរ​មួយ​នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០១៥។

ភាគហ៊ុន​នៅ​ក្នុង​ប្រទេស​ចិន​បាន​ឡើង​ចុះ​យ៉ាង​ខ្លាំង ​ក៏​ប៉ុន្តែ​បាន​បញ្ចប់​ដោយ​ការ​ឡើង​ថ្លៃ​បន្តិច​នៅ​ថ្ងៃ​ពុធ​នេះ ​នៅ​ពេល​ដែល​ក្រុម​អ្នក​វិនិយោគ​ទុន​ងឿយ​ឆ្ងល់​យ៉ាង​ខ្លាំង​ថា​ តើ​រដ្ឋាភិបាល​នឹង​បន្ត​ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ភាគ​ហ៊ុនឡើង​ថ្លៃ​វិញ​ដែរ​ឬទេ។

ភាគ​ហ៊ុន​ទី​ក្រុង​សៀង​ហៃ ​បាន​ធ្លាក់តម្លៃ​៥ភាគរយ​នៅ​ក្នុង​ការ​លក់​ដូរ​ពេល​ព្រឹក​មុន​ពេល​រើប​ឡើង​វិញ១,៦១ ភាគ​រយ​នៅ​ពេល​បញ្ចប់​ការ​លក់​ដូរ​នៅ​ថ្ងៃ​នេះ។

ភាគ​ហ៊ុន​ក្រុង​សៀង​ហៃ​បាន​ធ្លាក់​តម្លៃ​ជាង​៦​ភាគ​រយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ វា​ជា​ការ​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ចុង​ខែកក្កដា​មក ​នៅពេល​រដ្ឋាភិបាលបាន​ធ្វើ​ការ​លក់​ចេញ​ភាគ​យ៉ាង​ច្រើន​ដើម្បី​ទ្រទ្រង់​ទីផ្សារ​។

នៅ​ទី​កន្លែង​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី​ភាគ​ហ៊ុន​មាន​ភាព​ចម្រុះ។​ ផ្សារ​ភាគ​ហ៊ុន​ទីក្រុង​តូក្យូ​បាន​ធ្លាក់​ចុះ​តម្លៃប្រហែល ១,៦​ភាគរយ​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​រាយការណ៍​ពី​តួ​លេខ​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ក្រៅ​ប្រទេស​មិន​ល្អ។ ការ​លក់​ដូ​ភាគ​ហ៊ុន​បាន​ធ្លាក់​ចុះ​ក្នុង​ទីក្រុង​ហុងកុង​ និង​ទីក្រុងសេអ៊ូល ​ក៏​ប៉ុន្តែ​បាន​ឡើង​ថ្លៃ​នៅ​ទីក្រុង​ស៊ីដនី។

​ក្រុម​អ្នក​វិនិយោគ​ទុន​ជា​ច្រើន​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ថា ​ចិន​អាច​បញ្ចប់​វិធានការ​ទ្រទ្រង់​ទីផ្សារ​របស់​ខ្លួន ​ហើយ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​អាច​បញ្ចុះ​តម្លៃ​ប្រាក់​យាន់​របស់​ខ្លួន​បន្ត​ទៅទៀត។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​បញ្ចុះ​តម្លៃ​ប្រាក់​យាន់​កាល​ពី​សប្តាហ៍​មុន​ក្នុង​ចំណាត់​ការដ៏​ភ្ញាក់​ផ្អើល​មួយ​ ដែល​ក្នុង​ន័យជំរុញ​ការ​នាំ​ចេញ​ទំនិញ​ទៅ​ក្រៅ​ប្រទេស​របស់​ចិន។វា​ក៏​ជា​ការ​ផ្តល់​សញ្ញាមួយ​ដែរ​ថា ​សេដ្ឋ​កិច្ច​របស់​ចិន​មាន​ភាព​អាក្រក់​ជាង​ការរំពឹង​ទុក។

​មាន​ការ​ព្រួយ​កង្វល់​ទៀត​ថា ​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ការ​បញ្ចុះតម្លៃ​រូបិយប័ណ្ណដើម្បី​ការពារ​ការ​ប្រកួតប្រជែង​ទី​ផ្សារ​នាំ​ទំនិញ​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​ខ្លួន។ នៅ​ថ្ងៃ​ពុធ​នេះ ​វៀត​ណាម​បាន​បញ្ចុះ​តម្លៃ​ប្រាក់​ដុង​របស់​ខ្លួន​១ភាគរយ៕

XS
SM
MD
LG