ភ្នំពេញ៖ ទឹកជំនន់នៅដើមឆ្នាំនេះ បានធ្វើឱ្យលិចលង់ខេត្តចំនួនបី និងនាំឱ្យប៉ះពាល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ និងដំណាំកសិផលរាប់ពាន់ហិកតា។ យ៉ាងណាក៏ដោយ មន្ត្រីជំនាញអះអាងថា ផលប៉ះពាល់ដោយសារទឹកជំនន់មានកម្រិតទាបជាងឆ្នាំមុននៅឡើយទេ។
យ៉ាងហោចណាស់មានមនុស្សស្លាប់ចំនួន៧នាក់ និងពលរដ្ឋ៤៤៧គ្រួសារត្រូវបានជម្លៀសទៅទីទួលមានសុវត្ថិភាព ដោយសារទឹកជំនន់តាំងពីចុងខែកក្កដា។
លោកកែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយឱ្យដឹងថា មកត្រឹមថ្ងៃនេះមានខេត្តចំនួនបីដែលកំពុងរងផលប៉ះពាល់ខ្លាំងពីទឹកជំនន់នៅដើមឆ្នាំនេះគឺខេត្តបន្ទាយមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ដោយសារទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ហើយបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង។
លោកនិយាយថា៖ «នៅខេត្តបន្ទាយមានជ័យ មកទល់ពេលនេះ យើងមានស្រុកប៉ះពាល់ចំនួន៦ ក្នុងនោះមានពលរដ្ឋរងគ្រោះ២៥៩២គ្រួសារ ជម្លៀសចេញ២៤៦គ្រួសារ មនុស្ស៧នាក់ស្លាប់ និងខូចខាតដំណាំស្រូវនិងដំណាំកសិផល៣០៦៤ហិចតា និងលិចផ្លូវសរុបប្រវែង១៧គីឡូម៉ែត្រ»។
ចំណែកឯនៅខេត្តព្រះវិហារវិញ ទឹកទន្លេឡើងដល់កម្ពស់១១,២៧ម៉ែត្រដែលខ្ពស់ជាងកម្ពស់ប្រកាសអាសន្ន០,២៧ម៉ែត្រ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកហូរធ្លាក់មកពីជួរភ្នំដងរែក ដែលនាំឱ្យជន់លិចស្រុកចំនួន៤ ជាពិសេសស្រុកជាំក្សាន្ត និងក្រុងព្រះវិហារ និងនាំឱ្យពលរដ្ឋ១២៧៧គ្រួសាររងផលប៉ះពាល់ ២០១គ្រួសារត្រូវជម្លៀសចេញ លិចលង់ផ្ទះពលរដ្ឋ១២៧ខ្នង និងខូចខាតស្រូវនិងដំណាំកសិផលចំនួន១៥៧៣ហិចតា។
ដោយឡែក នៅខេត្តកំពង់ធំ កម្ពស់ទឹកមិនទាន់ឡើងដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ ប៉ុន្តែទឹកដែលធ្លាក់មកពីខេត្តព្រះវិហារនាំឱ្យប៉ះពាល់ស្រុកចំនួនបី និងនាំឱ្យលិចលង់ដំណាំស្រូវ៨៥០ហិចតា។ នេះបើតាមលោកកែវ វី។
លោកកែវ វីបន្ថែមថា ទឹកភ្លៀងអាចនឹងថយចុះនៅថ្ងៃស្អែក ប៉ុន្តែប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ផលប៉ះពាល់អាចនឹងធ្ងន់ធ្ងរជាងនេះ។
លោកនិយាយថា៖ «តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប ដែលបង្កឱ្យមានភ្លៀង នឹងអស់នៅថ្ងៃស្អែក។ ដូច្នេះប្រសិនបើថ្ងៃស្អែកលែងមានភ្លៀង ទឹកហ្នឹងនឹងស្រកលឿន។ ប៉ុន្តែប្រសិនបើមានប្រព័ន្ធសម្ពាធទាបកើតឡើងបន្តបន្ទាប់គ្នា ដូចជាកាលពីព្យុះទី១០មកទី១១ហ្នឹង បរិមាណទឹកភ្លៀងវាអាចជន់លិច»។
លោកខូយ ឃុនហ៊ ប្រធានរដ្ឋបាលសាលាខេត្តព្រះវិហារ ថ្លែងថា មកត្រឹមថ្ងៃនេះ ទឹកភ្លៀងមានការថយចុះបន្តិចហើយ។
លោកនិយាយថា៖ «ថ្ងៃនេះទឹកនៅហ្នឹង១១,២៧ម៉ែត្រ តាំងពីថ្ងៃម្សិលមិញម៉្លេះ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំទើបតែមកពីផ្នែកខាងលើ ខាងស្រុកជាំស្សាន្តនៅតែភ្លៀង មិនទាន់ឈប់។ ប្រសិនបើភ្លៀង វា[ទឹកជំនន់នៅតែ] ឡើងទៀត ព្រោះនៅទឹកស្ទឹងនៅខេត្តព្រះវិហារនេះ វាជន់ហ្នឹង[ដោយសារ] ទឹកភ្លៀងតែម្តង»។
យ៉ាងណាក៏ដោយ តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា ប្រទេសកម្ពុជានឹងរងផលប៉ះពាល់ដោយទឹកជំនន់តិចជាងឆ្នាំមុន ដែលបានប៉ះពាល់រហូតដល់១៨ខេត្ត និងមនុស្សស្លាប់ចំនួន២៧នាក់។
លោកម៉ៅ ហាក់ ប្រធាននាយកដ្ឋានធនធានទឹកនៃក្រសួងធនធានទឹកនិងឧតុនិយមមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
លោកកែវ វីថ្លែងថា អាជ្ញាធរបានត្រៀមកងកម្លាំងដើម្បីជម្លៀសប្រជាពលរដ្ឋ ស្បៀង ពូជស្រូវ និងសម្ភារៈចាំបាច់មួយចំនួនដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ និងស្នើឱ្យប្រជាពលរដ្ឋធ្វើស្រែដើមរដូវ និងប្រមូលផលមុនពេលទឹកជំនន់មកដល់៕