ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៧២​នាក់ត្រូវ​បាន​​សម្លាប់​នៅ​ក្នុង​កុបកម្ម​នៅ​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង


ក្រុម​បាតុករ​បាន​នាំ​គ្នា​ធ្វើ​កុបកម្ម​នៅ​តាម​ដងផ្លូវ បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំឃាំងអតីត​​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Jacob Zuma ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។
ក្រុម​បាតុករ​បាន​នាំ​គ្នា​ធ្វើ​កុបកម្ម​នៅ​តាម​ដងផ្លូវ បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំឃាំងអតីត​​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក Jacob Zuma ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១។

មនុស្ស​៧២នាក់ត្រូវ​បានសម្លាប់​នៅ​ក្នុង​កុបកម្ម​ និង​ការ​លួច​របស់​របរ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ​នៅពេល​មាន​ការតវ៉ា​ប្រឆាំង​អំពី​ការ​ឃុំឃាំង​អតីត​ប្រធានាធិបតី​លោក ​Jacob Zuma។​ នេះបើ​តាមការ​បញ្ជាក់​របស់​ប៉ូលិស​កាលពី​នៅថ្ងៃអង្គារ។​

អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​កាលពី​សប្តាហ៍​មុន​នៅ​ពេលអតីត​ប្រធានាធិបតី​លោក​ Zuma​ បាន​ចាប់​ផ្តើម​ជាប់​ពន្ធនាគារ​រយៈពេល​១៥​ខែ​ពីបទ​មាក់​ងាយ​តុលាការ។​

ក្នុង​ចលាចល​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រទេស​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​ ​ពួក​ចោរ​បាន​យក​របស់​របរ​នៅ​តាម​ហាង​លក់​ទំនិញ​ធំៗ និង​កន្លែង​លក់​ដូរ​ផ្សេងៗ​នៅ​ក្នុង​ខេត្ត ​Gauteng ​ដែល​រួម​មាន​ ​Johannesburg ​ដែល​ជាទីក្រុង​ធំបំផុត​នៅ​ក្នុង​ប្រទេសនេះ។ ​កង​កម្លាំង​សន្តិសុខ​ហាក់​ដូចជា​មិន​អាច​រារាំង​ការ​លួច​របស់​របរ ​និង​ការ​វាយ​ប្រហារ​ ដែល​បាន​កើត​មាន​ឡើង​នៅ​ខេត្ត​ KwaZulu-Natal ​ដែល​ជាស្រុក​កំណើត​របស់​លោក ​Zuma​ និងនៅ​ក្រុង​ Soweto ​បាន​នោះ​ទេ។​

ក៏ប៉ុន្តែ​ពួក​បាតុករ​ក៏បាន​ចេញ​មក​តាម​ផ្លូវ​នានា​តវ៉ា​ប្រឆាំង​នឹង​បញ្ហា​លំបាក​ខាង​សេដ្ឋកិច្ច​ដែល​បាន​កើន​ឡើង​ក្នុង​អំឡុង​មាន​ជំងឺ​រាតត្បាត​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ។​

កំណើន​ចំនួន​មនុស្ស​ស្លាប់បាន​កើត​មាន​ឡើង​នៅពេល​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ដាក់​ពង្រាយ​កងទ័ព​រាប់​ពាន់​នាក់​ដើម្បី​ជួយ​មន្ត្រី​ប៉ូលិស។​

ប៉ូលិស​បាន​និយាយកាលពី​ថ្ងៃ​អង្គារ​ថា ​ការ​ស្លាប់​ភាគ​ច្រើន​គឺ​ដោយសារ​ការ​រត់​ជាន់​គ្នា​នៅ​ក្នុង​ឧបទ្ទវហេតុ​នៃ​ការ​លួច​របស់​របរ។ ​មនុស្ស​ជាង​១ពាន់​នាក់​បាន​ត្រូវ​ចាប់​ខ្លួន​ចាប់តាំង​ពី​បាតុកម្ម​បាន​ចាប់​ផ្តើម​កាលពី​សប្តាហ៍​មុន​មក៕

XS
SM
MD
LG