ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Ban Ki Moon ​អំពាវនាវ​​ឲ្យ​ភាគី​ជម្លោះ​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​ផ្អាក​ការ​បាញ់​គ្នា​រយៈ​ពេល​២៤ម៉ោង


រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក Ban Ki-moon អគ្គលេខាធិការ​អសប នៅ​ទីស្នាក់ការ​អសប កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក Ban Ki-moon អគ្គលេខាធិការ​អសប នៅ​ទីស្នាក់ការ​អសប កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

ថ្ងៃ​ទី​២​នៃ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ពុធ​ ដោយ​មាន​ការ​ថ្លែង​សុន្ទរកថា​ដោយ​មេដឹកនាំ​ប្រទេស​ចិន​ ជប៉ុន​ អ៊ុយក្រែន​ សហភាព​អឺរ៉ុប​ អាហ្វហ្គានីស្ថាន​ ប៉ាគីស្ថាន​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត។​

មេដឹកនាំ​មក​ពី​ប្រទេស​ចំនួន​៤២​ ត្រូវ​ថ្លែង​នៅ​ឯ​មហាសន្និបាត​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។​

លោក​ Ban Ki Moon​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ថ្ងៃ​ប្រជុំ​នោះ​ថា​ជា​ទិវា​សន្តិភាព​អន្តរជាតិ​ ដោយ​អំពាវ​នាវ​ឲ្យ​ភាគី​មាន​ជម្លោះ​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​ផ្អាក​ការ​ធ្វើ​សង្គ្រាម​រយៈ​ពេល​២៤ម៉ោង។​

នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក​ Li Keqiang បាន​ថ្លែង​ក្នុង​អំឡុង​ពេល​ប្រជុំ​នៅ​ពេល​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​ដោយ​លើក​ឡើង​ថា​ «ចិន​ប្តេជ្ញា​ថា​នឹង​រក្សា​សន្តិភាព​និង​បើក​ទ្វា​របស់​ពួក​គេ​ឲ្យ​ទូលំទូលាយ​ជាង​នេះ​ទៅ​កាន់​ពិភពលោក»៕

XS
SM
MD
LG