ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរ​៧​នាក់​ទៀត​ឆ្លង​កូវីដ១៩ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ទូទាំង​ប្រទេស​កើន​ដល់​២៣៣នាក់

រូបឯកសារ៖ មនុស្ស​ម្នាពាក់​ម៉ាស់ដើរ​នៅតាម​សួន​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស​កូរ៉ូណា ​(Covid-19) កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/វីអូអេ)

ប្រទេស​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​៧​នាក់​ទៀត ដែល​សុទ្ធតែ​ជា​អ្នក​ទើប​បាន​ធ្វើ​ដំណើរ​ពី ក្រៅ​ប្រទេស ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ទូទាំង​ប្រទេស​កម្ពុជា​មាន២៣៣​នាក់ គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២៩​ខែ​កក្កដា​នេះ។

បុរស​ជនជាតិ​ខ្មែរ​៧​ នាក់​ទៀត ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​វិជ្ជមាន​កូវីដ១៩ កាល​ពី​ថ្ងៃ​អង្គារ ដោយ​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ទូទាំង​ប្រទេស​កម្ពុជា ​កើន​ដល់​២៣៣ ​នាក់។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​កម្ពុជា។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​នេះ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​នេះ​ បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ចុងក្រោយ​គេ​ទាំង​៧​នាក់​នេះ​ មាន​៤​នាក់​ គឺ​ជា​កងកម្លាំង​មួកខៀវ​របស់​កម្ពុជា ដែល​បាន​វិល​ត្រឡប់​មក​ពី​បំពេញ​បេសកម្ម​អង្គការ​សហ​ប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០២០ និង​៣​នាក់​ទៀត គឺ​ជា​ក្រុម​អ្នក​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​បាន​វិល​ត្រឡប់​មក​ដល់​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ ឆ្នាំ​២០២០។​

រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃ​ពិធី​ជូន​ដំណើរ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (អូន ឆេងប៉រ/វីអូអេ)

កងកម្លាំង​មួក​ខៀវ​ទាំង​៤​នាក់​ ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ឆ្លង​កូវីដ​ នៅ​ពេល​លទ្ធផល​វិភាគ​សំណាក​លើក​ទី​៣​របស់​ពួកគេ ​ត្រូវ​បាន​យក​ទៅ​ពិនិត្យ។ ចំណែក​បុរស​៣​នាក់​ទៀត ​ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​លើ​សំណាក​លើក​ទី​២​របស់​ពួកគេ។​

បច្ចុប្បន្ន​បុរស​ទាំង​៧​នាក់ ​ត្រូវ​បាន​ដាក់ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្នុង​រាជធានី​ភ្នំពេញ។​

គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​២៩ ​ខែ​កក្កដា​នេះ ​ក្នុង​ចំណោម​ករណី​ឆ្លង​សរុប​ទូទាំង​ប្រទេស​កម្ពុជា​ទាំង​២៣៣​នាក់ មាន​១៥៤​នាក់ ​បាន​ជា​សះស្បើយ​ឡើង​វិញ ​៧៧​នាក់ ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ និង​២​នាក់​ទៀត ​ដែល​ជា​ជនជាតិ​អាមេរិកាំង​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយ​ឡែក​ ក្នុង​ស្ថានទូត​អាមេរិក​ក្នុងទី​ក្រុង​ភ្នំពេញ៕

XS
SM
MD
LG