ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ «៧មករា»​មិន​ទាក់ទាញ​អ្នក​បោះឆ្នោត​វ័យ​ក្មេង​ទេ

  • សុខ ខេមរា

ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម​ជា​​និមិត្តរូប​មួយ​នៃ​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​នយោបាយ​កម្ពុជា ចំពោះ​​ថ្ងៃ​«៧មករា»​និង​​វត្តមាន​​កងទ័ព​វៀតណាម​នៅ​ក្រោយ​សម័យ​ខ្មែរ​ក្រហម។

លោក​អ៊ូ វីរៈ​ ថ្លែង​ថា​ ចំពោះ​ក្មេងៗ​នឹង​មិន​ចងចាំ​ទេ ​ព្រោះ​ពួក​គាត់​មិន​ទាន់​កើត​ ហើយ​បើ​គាត់​កើត​ក៏​អត់​ចាំដែរ។​ ហើយ​អ្នក​រស់​នៅ​ភាគច្រើន​អត់​បាន​រស់នៅ​ទាន់​ របប​ខ្មែរ​ក្រហម​ផ្ទាល់​ទេ។​ លោក​ថ្លែង​ថា ​យុវជន​អាច​ដូរ​ជោគវាសនា​ប្រទេស​ ជាតិ​បាន​បើ​សិន​ជា​គាត់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

ថ្ងៃ​«៧មករា»​ និង​ បញ្ហា​អន្តោរ​ប្រវេសន៍​វៀតណាម​ដែល​កំពុង​រស់​ក្នុង​ទឹកដី​កម្ពុជា​ស្ថិត​នៅ​ជា​ប្រធានបទ​ឃោសនា​បោះឆ្នោត​ជា​រៀងរាល់​អាណតិ្ត​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ទទួល​ផលប្រយោជន៍​ពី​ថ្ងៃ​ ៧ ​មករា ​ឆ្នាំ​១៩៧៩ ​និង​គណបក្ស​ជំទាស់​ដែល​រិះគន់​ថ្ងៃ​ ៧មករា​ថា​ជា​ថ្ងៃ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​ ហើយ​នឹង​ការ​បន្សល់​ទុក​ ជនអន្តោរ​ប្រវេសន៍​ជាច្រើន​នោះ៕

តើអ្នក​គិត​ថា​យុវជន​វ័យ​ក្មេង​កម្ពុជា​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ថ្ងៃ​«៧មករា»?

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG