វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានលើកឡើងក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនពីបញ្ហាសិទ្ធិមនុស្ស និងការធានាឱ្យគណបក្សប្រឆាំងអាចធ្វើការបានដោយសេរីក្នុងប្រទេសកម្ពុជាព្រមទាំងមានគណកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយដែលឯករាជ្យ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលជាភ្ញៀវប្រចាំខែរបស់វីអូអេ សម្រាប់កម្មវិធី«សិទ្ធិពលរដ្ឋនិងការបោះឆ្នោត» នឹងពន្យល់ពី«ការធានាឱ្យគ្រប់គណបក្សនយោបាយមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតគ្រប់គ្នា»។