ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បាតុកម្ម​តវ៉ា​របស់​យុវជន​គណបក្ស​សម រង្ស៉ី និង​ការកែ​ទម្រង់​​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត

  • សុខ ខេមរា

លោក​ សួង សុភ័ណ្ឌ ជា​​ប្រធាន​ក្រុម​យុវជន​គណបក្ស សម រង្ស៊ី។

យុវជន​គណបក្ស​សម រង្ស៉ី ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​គេ​ចាត់​ទុក​ថា​ មិន​អាច​នាំ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌។


វ៉ាស៊ីនតោន៖ យុវជន​គណបក្ស​សម រង្ស៉ី ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​តាម​រយៈ​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​(គជប)​ ដែល​គេ​ចាត់​ទុក​ថា​ មិន​អាច​នាំ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ នេះ​បើ​តាម ការអះអាង​របស់​លោក​ សួង សុភ័ណ្ឌ ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ជំទាស់​ដ៏​ធំ​ជាង​គេនៅកម្ពុជា​ ​ក្នុង​ពេល​លោក​ជា​វាគ្មិន​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សភា​កម្ពុជា​បោះឆ្នោត​យល់​ព្រម​លើ​សមាភាព​ ៩ ​រូប​នៃ​គជប​ ដើម្បី​ធ្វើ​កិច្ចការ​រៀបចំ​ការបោះឆ្នោត​ជា​សកល​របស់​គេ នៅ​ឆ្នាំ​២០១៣​ខាង​មុខ។

«ចលនា​យុវជន​យើង​សូម​បញ្ជាក់​ថា​ នឹង​ធ្វើ​បាតុកម្ម​ ថ្ងៃ​នេះ​មិន​ដូរ នឹង​ធ្វើ​ដល់​ថ្ងៃ​ស្អែក។ ថ្ងៃ​ស្អែក​មិន​ដូរ យើង​ធ្វើ​ដល់​ខែ​ក្រោយ។ ខែ​ក្រោយ​មិន​ដូរ យើង​ធ្វើ​ដល់​ឆ្នាំ ក្រោយ​ទៀត។​ដូច្នេះយើង​ត្រូវ​តែ​ដូរ​ ទាំង​ប្រព័ន្ធ និង​សមាសភាព​គជប​ឲ្យ​បាន​ជា​ដាច់​ខាត»។

ក្រុម​យុវជន​គណបក្ស​ជំទាស់​គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ​ នៅ​ទីលាន​សន្តិភាព​ក្នុង​ទីក្រុង​ភ្នំពេញ​តាម​សិទ្ធិ​សញ្ញា​ទីក្រុង​ប៉ារីស​នឹង​ច្បាប់​ រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ដែលផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​តវ៉ា​បើ​គ្មាន​ការមិន​ពេញ​ ចិត្ត​នឹង​បញ្ហា​អ្វី​មួយ៕

ទស្សនៈ​របស់​អ្នក

បង្ហាញ​មតិ

XS
SM
MD
LG