ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សសម្ព័ន្ធគាំទ្រ​សហភាព​អឺរ៉ុបនៃ​ប្រទេស​ស៊ែរប៊ីនឹង​ទទួល​ជ័យ​ជម្នះ​ធំធេង​ក្នុង​ការ​បោះឆ្នោត​សភា


នាយករដ្ឋមន្រ្តី​ប្រទេសស៊ែរប៊ីនិង​មេដឹក​នាំ​គណ​បក្ស​វឌ្ឍនៈភាពលោក Aleksandar Vucic រង់ចាំ​នៅ​ស្ថានីយ៍​បោះ​ឆ្នោត​ក្នុង​ទី​ក្រុង​ Belgrade ប្រទេស​ស៊ែរប៊ី​កាល​ពី ថ្ងៃអាទិត្យ​ទី​២៤ មេសា ២០១៦។
នាយករដ្ឋមន្រ្តី​ប្រទេសស៊ែរប៊ីនិង​មេដឹក​នាំ​គណ​បក្ស​វឌ្ឍនៈភាពលោក Aleksandar Vucic រង់ចាំ​នៅ​ស្ថានីយ៍​បោះ​ឆ្នោត​ក្នុង​ទី​ក្រុង​ Belgrade ប្រទេស​ស៊ែរប៊ី​កាល​ពី ថ្ងៃអាទិត្យ​ទី​២៤ មេសា ២០១៦។

ការ​រាប់​សន្លឺក​ឆ្នោត​បឋម​នៅ​ក្នុង​ប្រទេស​ស៊ែរប៊ី បង្ហាញ​ថា​គណបក្ស​សម័្ពន្ធនៃសហភាព​អឺរ៉ុប​ដែល​ដឹកនាំ​ដោយ​លោក​ នាយករដ្ឋមន្ត្រី Aleksandar Vucic បាន​ទទួល​ជ័យ​ជម្នះ​ភ្លូកទឹក​ភ្លូកដី នៅ​ក្នុង​ការ​បោះឆ្នោត​សកល​កាល​ពី​ថ្ងៃ​អាទិត្យ។

​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត រាយការណ៍​ថា គណបក្ស​វឌ្ឍនភាព (Progressive Party) របស់​លោក​នាយករដ្ឋមន្ត្រី​ Vucic ទទួល​បាន​សំឡេង​ឆ្នោត​ជិត​៥៣​ភាគរយ​នៃ​សំឡេង​ឆ្នោត​ទាំង​អស់។ ចំណែក​ឯ​គណបក្ស​សង្គម​និយម​រួបរួម​គ្នា​ដែល​បាន​គ្រប់​គ្រងរដ្ឋាភិបាល​ចម្រុះ អស់​រយៈពេល​៤ឆ្នាំ​ចុងក្រោយ​នេះ​ទទួល​បាន​សំឡេង​ឆ្នោត​១៣​ភាគ​រយ​បន្ថែម​ទៀត។

​រីឯ​គណបក្ស ​ជាតិ​និយម​ជ្រុល របស់​លោក Vojislav Seslj ដែល​គាំទ្រ​ប្រទេស​រុស្សី​នោះ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៣ ដោយ​ទទួល​បាន​សំឡេង​៧​ភាគរយ។

លោក Vojislav Seslj កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​សម្រេច​ឲ្យ​រួច​ពី​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​តុលាការ​ក្រុង​ឡា​អេ។

ចំនួន​អ្នក​ចេញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នៅ​ប្រទេស​ស៊ែរប៊ី​នេះ មាន​៥៣​ភាគរយ។

លោក​នាយករដ្ឋមន្ត្រី​ Vucic បាន​ប្រកាស​រៀបចំ​ការ​បោះឆ្នោត​នេះ ពីរ​ឆ្នាំ​មុន​កាល​កំណត់ ដោយ​ស្វះស្វែង​រក​ការ​កាន់​តំណែង​មួយ​អាណត្តិ​ទៀត ដើម្បី​អនុវត្ត​កំណែ​ទម្រង់​នយោបាយ​និង​សេដ្ឋកិច្ច​ឲ្យ​បាន​ម៉ត់ចត់ ដែល​សហភាព​អឺរ៉ុប​ទាមទារ ជា​ថ្នូរ​នឹង​ការ​ឈាន​ទៅ​រក​ដំណើរ​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប៕

XS
SM
MD
LG