ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​​សុខាភិបាល​ជាន់ខ្ពស់នៃ​ប្រទេស​អ៊ីរ៉ង់​ឆ្លង​មេរោគ​វីរុស​កូរ៉ូណា


រូបភាពបញ្ចេញនៅលើវេបសាយផ្លូវការនៃការិយាល័យប្រធានាធិបតីបង្ហាញពីមេដឹកនាំក្រុមប្រឆាំង​នឹងវីរុសកូរ៉ូណានៅអ៊ីរ៉ង់ លោក Iraj Harirchi (ខាងឆ្វេង) ពេលកំពុងថ្លែងសន្និសីទសារព័ត៌មានមួយជាមួយអ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiei នៅក្រុងតេរ៉ង់។
រូបភាពបញ្ចេញនៅលើវេបសាយផ្លូវការនៃការិយាល័យប្រធានាធិបតីបង្ហាញពីមេដឹកនាំក្រុមប្រឆាំង​នឹងវីរុសកូរ៉ូណានៅអ៊ីរ៉ង់ លោក Iraj Harirchi (ខាងឆ្វេង) ពេលកំពុងថ្លែងសន្និសីទសារព័ត៌មានមួយជាមួយអ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiei នៅក្រុងតេរ៉ង់។

ប្រធាន​គណៈកម្មការ​ចំពោះការទប់ទល់​នឹង​មេរោគេវីរុស​កូរ៉ូណា​នៃ​ប្រទេសអ៊ីរ៉ង់​បានឆ្លង​មេរោគ​ដ៏​ប្រល័យនេះ​នៅពេល​ដែលប្រទេស​នេះ​រក​មធ្យោបាយ​ទប់ទល់នឹងជំងឺនេះ។​

អ្នកនាំ​ពាក្យ​នៃក្រសួង​សុខាភិបាល​អ៊ីរ៉ង់​បាន​បញ្ជាក់​កាល​ពីថ្ងៃ​អង្គារ​ថា​ លោក Iraj Harirchi បានធ្វើតេស្តឃើញ​ថា​ វិជ្ជមាន​ដោយមានផ្ទុក​មេរោគ​វីរុស​នេះ។

លោក​ Harirchi បាន​និយាយ​តាម​វីដេអូ​ក្នុង​បណ្តាញ​អ៊ិនធឺណិតថា​ លោក​បានឆ្លង​មេរោគ​វីរុស​នេះ​ ហើយលោកបាននៅដាច់ពីគេនៅ​ក្នុង​ផ្ទះលោក។ លោក​បានសន្យា​ថា​អាជ្ញាធរអ៊ីរ៉ង់នឹង​ត្រួតត្រា​មេរោគវីរុស​នេះ​បាន។

ព័ត៌មាន​អំពីលោក Harirchi មានឡើងមួយ​ថ្ងៃក្រោយ​ពី​លោក​បាន​ស្វះ​ស្វែង​និយាយបន្ថយ​តិច​បំផុត​អំពីគ្រោះ​ថ្នាក់នៃការរាលដាល​មេរោគវីរុសនេះ​នៅក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ក្រុងតេរ៉ង់។

នៅខាងក្រៅ​ប្រទេស​ចិន ប្រទេសអ៊ីរ៉ង់កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​បំផុត​ដោយសារមេរោគ​វីរុសកូរ៉ូណា។​ កាលពីថ្ងៃអង្គារ អាជ្ញាធរ​បានបង្កើនចំនួនមនុស្ស​ស្លាប់ដល់១៥នាក់ ហើយ​បាននិយាយ​ថា​ មានមនុស្ស​ឆ្លងមេរោគ​នេះ ៩៥នាក់។

កាល​ពី​ថ្ងៃ​អង្គារ​ដែរ​ ប្រទេសអ៊ីរ៉ង់​មានបញ្ហា​ធំមួយ​ទៀតនៅពេលប្រទេសអេមីរ៉ាតអារ៉ាប់រួម ហៅកាត់ថា​ UAE បាន​ហាមប្រាមការហោះនៃ​យន្តហោះ​ទាំង​អស់ទៅ​កាន់ប្រទេសអ៊ីរ៉ង់និងមក​ពី​ប្រទេសអ៊ីរ៉ង់។ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបាន​ប្រកាស​អំពី​វិធានការ​នេះមួយ​ថ្ងៃ​ក្រោយពីអ៊ីរ៉ង់បាននិយាយ​ថា​ មេរោគវីរុស​នេះ​បានរាលដាលហួស​ព្រំដែនខ្លួន​ទៅ​កាន់ប្រទេសជា​ច្រើនក្នុងភូមិភាគ​មជ្ឈឹមបូព៌ា។

ប្រទេស​អេមីរ៉ាតអារ៉ាប់រួមមានក្រុមហ៊ុនអាកាសចរណ៍សម្រាប់ដឹក​អ្នកដំណើរ​ទៅកន្លែង​ឆ្ងាយៗ ហើយនៅ​តែ​ជាកន្លែង​ឆ្លង​កាត់អន្តរជាតិសំខាន់មួយ​សម្រាប់ប្រជាពលរដ្ឋ ៨០លាននាក់នៃប្រទេសអ៊ីរ៉ង់ផងដែរ៕

XS
SM
MD
LG